ខេត្តកណ្តាល÷ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនពាក់ព័ន្ធករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា (បង្កឡើងដោយក្មេងទំនើង) នៅចំណុចភូមិមេប៉ាន់ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ ឯក ម៉ែន សុខឃឿន អធិការនគរបាលស្រុកខ្សាច់កណ្តាល បានដឹកនាំកម្លាំងជំនាញពាក់ព័ន្ធ ស្រាវជ្រាវឈានដល់ឃាត់ខ្លួនក្រុងក្មេងទំនើង ចំនួន០២នាក់៖
ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើ ឲ្យខូចខាតដោយចេតនា (បង្កឡើងដោយក្មេងទំនើង) បានកើតឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៨:០០នាទីនៅចំណុចភូមិមេប៉ាន់ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះចំនួន ០២នាក់ ៖១-ឈ្មោះ វ៉េង ឃាងសៀងលិ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានលំនៅ ភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលនិង២-ឈ្មោះ ថាន សិលា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ មានលំនៅ ភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ខូចខាតម៉ូតូ ០១គ្រឿង ម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរី២០០៥ ពាក់ផ្លាកលេខ ភ្នំពេញ 1C-3159។
ជនសង្ស័យចំនួនប្រហែល ១៥នាក់ ស្គាល់អត្តសញ្ញាណចំនួន ០៧នាក់៖
១-ឈ្មោះ លាង ប៊ុនលាប ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានលំនៅ ភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ( ឃាត់ខ្លួន)ធ្វើតេស្តទឹកនោមរកសារធាតុញៀន អវិជ្ជមាន ( – )។
២-ឈ្មោះ វឿន ស៊ីវវួយ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានលំនៅ ភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (ឃាត់ខ្លួន) ធ្វើតេស្តទឹកនោមរកសារធាតុញៀន អវិជ្ជមាន ( – )។
៣-ឈ្មោះ ម៉ី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (គេចខ្លួន)។
៤-ឈ្មោះ ត្រា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (គេចខ្លួន)។
៥-ឈ្មោះ ថាដា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានលំនៅ ភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (គេចខ្លួន)។
៦-ឈ្មោះ ហេង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានលំនៅ ភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (គេចខ្លួន)។
៧-ឈ្មោះ ឃ្លោក ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (គេចខ្លួន)។
វត្ថុតាងចាប់យក ៖ ម៉ូតូ ០១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរី២០០៥ លេខតួ 8072866 ពាក់ផ្លាកលេខ ភ្នំពេញ 1C-3159 (ជារបស់ជនរងគ្រោះ)។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល កសាងសំណុំរឿងចាត់ ការតាមនីតិវិធី។ ចំណែកជនសង្ស័យដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញបន្តស្រាវជ្រាវស្វែងរក ដើម្បីចំណាត់ ការបន្ត៕










