ជិះម៉ូតូPCXឆ្លងផ្លូវត្រូវម៉ូតូ BEAT បុកបណ្តាលឲ្យបុរសម្នាក់បាក់ជេីងម្ខាង

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានរងរបួសបាក់ជេីងម្ខាងត្រូវបានកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូឌុបប្រពន្ធកូនត្រូវម៉ូតូមួយគ្រឿងទៀតជិះបុកពេញទំហឹងកាលពីវេលាម៉ោង០៨និង០១នាទីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ នៅផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

   ជនរងគ្រោះមានឈ្មោះ ញឹម តារា ភេទប្រុស អាយុ៣៨ឆ្នាំ រងរបួសបាក់ជើងខាងឆ្វេង មានអាសយដ្ឋាននៅ ភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

   តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកPCX ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​IL- 9142 ឌុបប្រពន្ធកូនធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងហេីយបានឆ្លងផ្លូវវេងស្រេង ភ្លាមៗនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូ Beat​ ពណ៌ស​លាយខៀវ​ ពាក់ស្លាកលេខភ្នំពេញTU-7046 ធ្វេីដំណេីរតាមបណ្តោយផ្លូវវេងស្រេងក្នុងទិសដៅពីលិចទៅកេីតបានជ្រុលបុកម៉ូតូ PCX ពេញទំហឹងបណ្តាលឲ្យអ្នកបេីកបរម៉ូតូ PCX រងរបួសបាក់ជេីងខាងឆ្វេង។ 

   ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print