ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវទឹកចិត្តមនុស្សធម៌ និងការយកចិត្តទុកដាក់ខ្ពស់ ចំពោះអ្នកគ្រូម្នាក់ដែលកំពុងមានជំងឺធ្ងន់ធ្ងរ និងត្រូវការជំនួយជាបន្ទាន់ បន្ទាប់ពីមានការអំពាវនាវពីសំណាក់បងប្អូនសប្បុរសជន និងអ្នកចិត្តបុណ្យជាច្រើនឲ្យជួយសង្គ្រោះ។
សម្ដេចតេជោ បានមានប្រសាសន៍ថា មុននេះបន្តិច សម្ដេចបានរកឃើញអ្នកជំងឺរូបនោះហើយ តាមរយៈ ឯកឧត្តម សេង ទៀង ហើយសម្ដេចក៏បានសម្រេចទទួលរ៉ាប់រងលើការព្យាបាលទាំងស្រុង ចាប់ពីពេលនេះតទៅ។
សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា នៅថ្ងៃស្អែក ឯកឧត្តម សេង ទៀង នឹងអញ្ជើញទៅជួបអ្នកគ្រូដោយផ្ទាល់ ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយសមស្រប ខណៈបច្ចុប្បន្ននេះ ក៏មានសញ្ញាវិជ្ជមាន និងពន្លឺនៃក្តីសង្ឃឹមខ្លះៗហើយ បន្ទាប់ពីបានពិភាក្សាជាមួយ វេជ្ជបណ្ឌិត គង់ សន្យា ប្រធានមន្ទីរពេទ្យកាល់ម៉ែត្រ។
ការប្រកាសរបស់សម្ដេចតេជោ នៅពេលនេះ បានធ្វើឲ្យមហាជនជាច្រើនមានក្តីរំភើប និងកោតសរសើរចំពោះទឹកចិត្តដ៏ថ្លៃថ្លា និងការមិនទុកឲ្យពលរដ្ឋណាម្នាក់ឯកោ នៅពេលជួបការលំបាកក្នុងជីវិត៕










