កម្លាំងអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធគ្រឿងញៀន និងដកហូតវត្ថុតាងមួយចំនួន!

ចែករំលែក៖

ខេត្តកំពត៖ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពតបានឲ្យដឹងនៅថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះថាដោយអនុវត្តតាមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងសម្រប សម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្ត នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននិងកម្លាំងអង្គភាពនគរបាលយុត្តិធម៌នៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធ ហត្ថក្រុងកំពត ដឹកនាំដោយលោក អនុសេនីយ៍ទោ ធឹង យឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។

កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ០៣នាក់រួមមាន៖ ១. ឈ្មោះ ស៊ុន សៀត ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរធ្វើសំណង់ រស់នៅភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពតនិង២. ឈ្មោះ ហ៊ុយ ពុធ ភេទ ប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។

វត្ថុតាងចាប់យករួមមាន៖

– ម៉្សៅក្រាមសថ្លា ចំនួន៥កញ្ចប់(បីកញ្ចប់ធំនិងពីរកញ្ចប់តូចមានទម្ងន់២,២៤ក្រាម ថ្លឹងទាំងសំបកថង់)។

– ម៉ូតូចំនួន០១គ្រឿង។

– ទូរស័ព្ទចំនួន០១គ្រឿង។

– ឧបករណ៍ជក់ចំនួន០១។ 

ស្ដាប់តាមចម្លើយជនសង្ស័យខាងលើ លុះដល់វេលាម៉ោង១៥:៣០នាទី កម្លាំងសមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ទៀត ឈ្មោះ អៀវ ប្រុស ភេទ ប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹងតាព្រាមសង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។

វត្ថុតាងចាប់យករួមមាន៖

– ម្សៅសក្រាមចំនួន០៤កញ្ចប់ធំទងន់២០,៤៧ក្រាមថ្លឺងទាំងសំបកថង់។

– ម៉ូតូចំនួន០១គ្រឿង។

– ប្រដាប់ចូកគ្រឿងញៀនចំនួន០១។

...

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានឃាត់ខ្លួននិងរក្សាទុកនៅមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពត ដើម្បីអនុវត្តតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print