ភ្នំពេញ ៖ យុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»ជំហាន ២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»ចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយចាប់ផ្តើមចេញពីរាជធានីភ្នំពេញ។ នៅព្រឹកនេះ នៅវិទ្យាល័យហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ យើងនឹងជួបជុំគ្នាជាមួយសិស្សានុសិស្សចំនួន ២៥០០ នាក់ដើមបើកយុទ្ធនាការដ៏មានសារៈ សំខាន់នេះ ដើម្បីបញ្ជ្រាបចំណេះដឹងផ្នែកព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ និងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយដល់យុវវ័យសំដៅពង្រឹងភាពធន់របស់ពួកគេក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ព្រោះយុវវ័យក្នុងសម័យឌីជីថលមានការប្រឈមខ្លាំងជាមួយការប្រើប្រាស់បច្ចេកវិទ្យាដែលមិនបម្រើឱ្យផលប្រយោជន៍វិជ្ជមាន ប្រសិនបើមិនមានការអប់រំណែនាំ និងពង្រឹងផ្នែកអក្ខរកម្មឌីជីថល អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទេនោះ។ យើងរួមគ្នាកម្ចាត់ព័ត៌មានក្លែងក្លាយ និងរួមគ្នាពង្រឹងការយល់ដឹងផ្នែកព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ៕
ប្រភព ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន









