ភ្នំពេញៈ បុរសម្នាក់ដែរគេដឹងថាជាសមត្ថកិច្ចចូលនិវត្តន៍បានយកកាំភ្លេីងធ្វេីអត្តឃាត ដោយបាញ់សម្លាប់ខ្លួនឯង ដោយមិនដឹងមូលហេតុ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកហ៊ុមព័ទ្ធខ្សែ ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥:២០នាទីទៀបភ្លឺ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ស្ថិតក្បែរផ្លូវ៦០ម៉ែត្រ(ក្រោយផ្សាររាត្រី៦០ម៉ែត្រ) សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមព័ត៌មានពីបុរសម្នាក់ដែលដើរហាត់ប្រាណនៅកន្លែងកើតហេតុបាននៅដឹងថាមុនពេលកើតហេតុរូបគាត់បានដើរហាត់ប្រាណដូចសព្វ ដងស្រាប់តែប្រទះឃើញបុរសម្នាក់ខាងលើកបានដេកស្លាប់ នៅលើ កណ្ដាលផ្លូវខាងលើដោយមានឃើញកាំភ្លើងមួយដើមនៅក្បែរខ្លួនអ្នកស្លាប់និងម៉ូតូមួយគ្រឿងផងដែរហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់ទីតាំងនៅកន្លែងកើតហេតុផងដែរ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញកោសល្យវិច័យបានចុះមកធ្វេីការត្រួតពិនិត្យ និងធ្វេីលិខិតប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ ស ជី










