ក្មេងទំនើង​០២​ក្រុម​ បើក​ឆាកប្រយុទ្ធ​គ្នា​​កក្រើក​​រាត្រី តែ​សមត្ថកិច្ច​ស្រុកសង្កែមិនទាន់ដឹង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ក្មេង​ទំនើង​២​ក្រុម​បាន​ដេញ​វាយ​គ្នា និង​គប់​ដោយ​ដុំ​ថ្ម យ៉ាង​ប្រ​សេក​ប្រសាច​នៅ​ម៉ោងជាង​១២​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៨ ឧសភា នៅ​លើ​ផ្លូវ​ខាងកើត​ស្ពាន​វត្ត​គរត្រើយ​ខាងកើត ស្ថិត​ក្នុងភូមិ​វត្ត​តា​មិ​ម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ប៉ុន្តែ​គិត​ត្រឹម​ម៉ោង​១២​ថ្ងៃ ត្រង់ (១២​ម៉ោង​) សមត្ថកិច្ច​ស្រុក​នេះ នៅ​មិន​ទាន់​ទទួល​បាន​ដំណឹង​ស្ដី​ពី​អំពើ «​ហិង្សា​» រវាង​ពួក​ជន​អន្ធពាល​ទាំង​០២​ក្រុម​នេះ​នៅឡើយ​ទេ ។

តាម​រយៈ​ឃ្លី​ប​វី​ដេ​អូរ​ខ្លី ដែល​គេ​ថត​បាន​ពី​សកម្មភាព​ពួកក្មេង​ទំនើង​ទាំង​០២​ក្រុម​នេះ​ដេញ​វាយ​គ្នា គេ​ឃើញ​ភាគី​ម្ខាង​បាន​ព្យាយាម​រត់​ចូល​ផ្ទះ​គេ​នៅ​ក្បែរ​នោះ ខណៈ​ភាគី​ម្ខាង​ដែល​មាន​គ្នា​ច្រើន ខ្លះ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​វាយ និង​ខ្លះ​ទៀត​ដេញ​គប់​ដោយ​ដុំ​ថ្ម​ទៅ​លើ​ភាគី​ដែល​ប្រឹង​រត់ ។ នៅ​ក្នុង​ឃ្លី​ប​វី​ដេ​អូរ គេ​ឃើញ​ជន​ម្នាក់ ដែល​មាន​ពាក់មួក​សុវត្ថិភាព​ផង បាន​ស្ទុះ​រត់​ចេញពី​ខាង​មុខ​ផ្ទះ​គេ​ដែល​មាន​រថយន្ត​ប៉ុន្មាន​គ្រឿង​ចត​នៅ​ទីនោះ​ផង​។

វី​ដេ​អូរ​ឃ្លី​ប​ដដែល​បាន​បង្ហាញ​ពី​សកម្មភាព​អ្នក​រត់ និង​អ្នក​ជិះ​ម៉ូតូ​ដេញ​តាម​វាយ ។ គេ​ឃើញ​ជន​ម្នាក់​នោះ​បាន​ប្រឹង​រត់​យ៉ាង​ត្រដាបត្រដួស​ដួល​ប្រកាច់ប្រកិន​ច្រើន​ដង​នៅ​លើ​ផ្លូវ ដែល​ទំនង​ត្រូវ​នឹង​ដុំ​ថ្ម​ផង ខណៈ​ភាគី​ម្ខាង​ដែល​មាន​គ្នា​ច្រើន​ជាង បាន​ព្យាយាម​ជិះ​ម៉ូតូ​ដេញ​តាម​វាយ និង​គប់​យ៉ាង​ស្អិត​មិន​បន្ធូរ​ដៃ ។ ប៉ុន្តែ​បើ​តាម​អ្នក​ឃើញ​ហេតុ​ការ​ណ៍និយាយ​ថា ភាគី​ដែល​ឈ្នះ​បាន​យក​ដុំ​ថ្ម​តាម​គប់​អ្នក​រត់ តែ​គប់​ខុស​មនុស្ស ស្រាប់តែ​ទៅ​ត្រូវ​ចំ​រថយន្ត​ស៊េរី​ទំនើប១គ្រឿង ដែល​ចត​នៅ​កន្លែង​ប្រយុទ្ធ​គ្នា​នោះ ដែល​ទំនង​ម្ចាស់រថយន្ត​នោះ​ពុំ​បានដឹង​ដឹង​ទេ​។

...

រសៀលថ្ងៃ​ទី​១៨ ឧសភា អធិការ​ស្រុក​សង្កែ លោក យុ​ត តុង​ហូ បាន​ប្រាប់​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ស្ដី​ពី​អំពើ «​ហិង្សា​ដែល​បង្ក​ឡើង​ដោយ​ពួកក្មេង​ទំនើង​០២​ក្រុម​»​ខាងលើ​នេះ​នៅឡើយ​ទេ សូ​ម្បី​តែ​មន្ត្រី​ប៉ុស្ដិ៍​រដ្ឋបាល ក៏​មិន​ទាន់​ដឹង​ដែរ ។ ប៉ុន្តែ​យ៉ាងណា លោក​អធិការ​បាន​បញ្ជាក់​ថា ពេល​នេះ មន្ត្រី​ជំនាញ​របស់​លោក និង​មន្ត្រី​មូលដ្ឋាន​បាន​និង​កំពុងធ្វើការ​ស្រាវជ្រាវ និង​ចុះ​សួរនាំ​ដល់​ចំណុច​កើតហេតុ​ហើយ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print