ផ្ទុះធុងហ្គាសលាន់ដូចរន្ទះ! ក្មេងស្រីអាយុជាង១០ឆ្នាំ រងរបួសធ្ងន់ ខណៈអ្នកភូមិចង់ជួយតែចូលមិនបាន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ករណីផ្ទុះធុងហ្គាសចម្អិនអាហារមួយ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្បែរបុរីជ័យឧត្តម ស្ថិតក្នុងភូមិឧញ្ញាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បណ្តាលឲ្យក្មេងស្រីអាយុជាង១០ឆ្នាំម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ គួរឲ្យអាណិតបំផុត។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ស្រាប់តែឮសម្លេងផ្ទុះយ៉ាងខ្លាំង ចេញពីកន្លែងចម្អិនអាហារ បង្កឲ្យអណ្តាតភ្លើងឆាបឆេះ និងផ្សែងហុយខ្មួលខ្មាញ់ ធ្វើឲ្យប្រជាពលរដ្ឋនៅក្បែរនោះ នាំគ្នារត់ចេញទាំងតក់ស្លុត និងខ្លះទៀតព្យាយាមយកបំពង់ពន្លត់អគ្គិភ័យ និងទឹកជួយអន្តរាគមន៍ភ្លាមៗ។

យ៉ាងណាមិញ ដោយសារអំណាចភ្លើង និងកម្តៅខ្លាំងពេក ប្រជាពលរដ្ឋមិនអាចចូលទៅជួយក្មេងស្រីរងគ្រោះបានទាន់ពេលវេលានោះទេ បណ្តាលឲ្យនាងរងរបួសធ្ងន់ធ្ងរ មុនត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

...

ករណីនេះ បានធ្វើឲ្យមហាជនមានការតក់ស្លុត និងអាណិតអាសូរយ៉ាងខ្លាំង ចំពោះក្មេងស្រីរងគ្រោះ ខណៈសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន កំពុងចុះពិនិត្យ និងស្រាវជ្រាវពីមូលហេតុនៃការផ្ទុះធុងហ្គាសនេះផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print