ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ អញ្ជើញបួងសួងសុំសេចក្តីសុខសេចក្តីចម្រើន និងសុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា និងប្រសិទ្ធិពរជ័យ ដល់កងទ័ពជួរមុខដែលរៀបចំឡើងនៅប្រាសាទមេបុណ្យខាងកើតប្រាសាទព្រះខណ្ឌនិងប្រាសាទ អង្គរវត្ត ព្រះអង្គចេកព្រះអង្គចម ព្រះឥន្ទកោសីយ៍ និងថ្វាយភ្លេងដល់ប្រតិមាព្រះសិវៈរាំ (ក្រោយការផ្គុំឡើងវិញស្ថិតក្នុងអភិរក្សដ្ឋានអង្គរ) ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។
សូមបញ្ជាក់ផងដែរថា ការប្រារព្ធពិធីបួងសួងចម្រើន សេចក្តីសុខនេះជាការរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ខ្មែរនិង សំណង់ស្ថាបត្យកម្មខ្មែរបុរាណ ទៅកាន់ ពិភពលោក ក៏ដូចជាការទាក់ទាញ ទេសចរជាតិ និងអន្តរជាតិមកទស្សនានៅ ប្រទេសកម្ពុជាជាពិសេសខេត្តសៀមរាប ។ ពិធីនេះមិនត្រឹមតែឆ្លុះបញ្ចាំងអំពីសីលធម៌របស់ប្រជាជនខ្មែរ ដែលមានការគោរព ដឹងគុណចំពោះម្ចាស់ទឹកម្ចាស់ដីទេវតា រក្សាលោកនិងបុព្វបុរសខ្មែរគ្រប់ជំនាន់ប៉ុណ្ណោះទេហើយ វា ក៏បាន ឆ្លុះបញ្ចាំងពីទំនៀមទម្លាប់និងប្រពៃណីដែលជាផ្នែក មួយនៃអត្តសញ្ញាណជាតិ និងវប្បធម៌ខ្មែរដែល ប្រជាជនតែងតែប្រារព្ធជារឿយមក។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអញ្ជើញបូជា ទៀនធូប និងគ្រឿងសក្ការៈនិងលេងភ្លេងថ្វាយទស្សបារមី និង បួងសួង ថ្វាយព្រះពរជ័យ ព្រះមហាក្សត្រព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយសម្តេចយាយទួត មុនីនាថ សីហនុ ប្រគេនពរដល់ ព្រះសង្ឃគ្រប់ព្រះអង្គ និងសូម គោរព ជូនពរ សម្តេចអគ្គមហា សេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជន កម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា លោកស្រីបណ្ឌិត ពេ ជ ចន្ទ មុន្នីហ៊ុន ម៉ាណែត អគ្គស្នងការ សមាគម កាយឫទ្ធិ នារីកម្ពុជា ថ្នាក់ដឹកនាំសមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការព្រមទាំង ប្រជាពលរដ្ឋ នៅ ទូទាំងប្រទេសសូមឲ្យជួបសេចក្តីសុខសេចក្តីចម្រើនគ្រប់ ក្រុមគ្រួសារ ។ ជាពិសេសសូបឲ្យប្រទេសជាតិ ជៀសផុតនូវជំងឺឧបទ្រពចង្រៃ និងជំងឺហេបូឡាជៀសផុតពីគ្រោះធម្មជាតិនានាសម្បូរណ៍នូវទេសចរណ៍ មានសេដ្ឋកិច្ចរីកចម្រើននិងសូមប្រសិទ្ធិពរជ័យដល់កងទ័ពជួរមុខនិងនាំមកនូវសេចក្តីសុខសេចក្តីចម្រើនជូនប្រទេសជាតិ៕ ដោយ សំរិត









