Arsenal បោះមួយជំហានដ៏ធំទៅរកជើងឯក Premier League ក្រោយជ័យជម្នះតូចលើBurnley

ចែករំលែក៖

Arsenal បានបោះជំហានដ៏ធំមួយឆ្ពោះទៅរកការក្លាយជាម្ចាស់ជើងឯក Premier League ខណៈដែលគ្រាប់បាល់របស់ Kai Havertz តែមួយគ្រាប់គឺគ្រប់គ្រាន់ដើម្បីផ្តួលក្រុម Burnley យកបីពិន្ទុបន្ថែមកីឡដ្ឋាន Emirates ។

ជ័យជម្នះមានន័យថាក្រុមកាំភ្លើងធំមាន 5 ពិន្ទុដាច់ពីក្រុមលេខ 2 Manchester City ដែលមានពីរប្រកួតត្រូវលេង និងប៉ះ Bournemouth នៅថ្ងៃអង្គារ។

ហើយប្រសិនបើក្រុមរបស់លោក Pep Guardiola មិនអាចយកឈ្នះក្រុម Bournemouth នោះ Arsenal នឹងគ្រងតំណែងជើងឯកពាន Premier League ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល 22 ឆ្នាំ។

ហើយបើទោះបីជា Man City យកឈ្នះ Bournemouth នៅថ្ងៃអង្គារក៏ដោយ ក៏ លោកArteta ដឹងថាការទទួលជ័យជម្នះលើ Crystal Palace នៅថ្ងៃអាទិត្យនឹងគ្រងតំណែងជើងឯកសម្រាប់ក្រុមរបស់គាត់។

Arsenal មាន 82 ពិន្ទុប្រកួតក្នុងចំណោម 37 ប្រកួត ចំណែក Manchester City មាន 77 ពិន្ទុពី 36ប្រកួត។

...

Arteta បាននិយាយអំពីការធ្វើដំណើររបស់ Man City ទៅកាន់ឆ្នេរភាគខាងត្បូងថា៖ «ខ្ញុំនឹងក្លាយជាអ្នកគាំទ្រ Bournemouth ដ៏ធំបំផុតមិនធ្លាប់មាន។ ខ្ញុំនឹងនៅទីនោះនៅមុខទូរទស្សន៍ ប៉ុន្តែខ្ញុំមិនដឹងថាខ្ញុំនឹងអាចមើលបានប៉ុន្មានទេ”៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print