ខ្សែប្រយុទ្ធ Neymar ត្រូវបានបញ្ចូលឈ្នោះក្នុងក្រុមជម្រើសជាតិប្រេស៊ីលក្នុងចំណោមកីឡសករចំនួន 26 នាក់របស់លោក Carlo Ancelotti សម្រាប់ការប្រកួត World Cup រដូវក្តៅនេះ។
កីឡាករវ័យ 34 ឆ្នាំដែលបច្ចុប្បន្នលេងឱ្យក្លឹប Santos ប្រេស៊ីល គឺជាអ្នករកគ្រាប់បាល់នាំមុខគេក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសដោយស៊ុតបញ្ចូលទីបាន 79 គ្រាប់ក្នុងការបង្ហាញខ្លួន 128 លើក ប៉ុន្តែមិនបានលេងឱ្យក្រុម ជម្រើសជាតិប្រេស៊ីល ចាប់តាំងពីឆ្នាំ 2023 ចំពេលមានការតស៊ូជាមួយនឹងបញ្ហារបួស។
ការចូលរួមក្រុមលើកនេះមានន័យថាគាត់នឹងបង្ហាញខ្លួនក្នុងការប្រកួត World Cup ជាលើកទីបួនដែលបានលេងឱ្យប្រេស៊ីលក្នុងការប្រកួតឆ្នាំ 2014, 2018 និង 2022។
Ancelotti គ្រូបង្វឹកប្រេស៊ីល ជនជាតិអ៊ីតាលី អាយុ 66 ឆ្នាំដែលត្រូវបានតែងតាំងដោយប្រេស៊ីលកាលពីឆ្នាំមុនបាននិយាយថា “យើងបានចំណាយពេលពេញមួយឆ្នាំដើម្បីវិភាគ Neymar ។យើងបានដឹងថាក្នុងរយៈពេលចុងក្រោយនេះគាត់អាចបន្តលេងនិងមានស្ថានភាពរាងកាយល្អ”។
ម្ចាស់ជើងឯកពិភពលោកប្រាំសម័យកាលប្រេស៊ីលត្រូវប៉ះម៉ារ៉ុកនៅថ្ងៃទី 13 ខែមិថុនា ហៃទី ថ្ងៃទី 20 ខែមិថុនា និងស្កុតឡែនក្នុងការប្រកួតចុងក្រោយក្នុងពូល C របស់ពួកគេ បួនថ្ងៃក្រោយមក។
ការប្រកួតបាល់ទាត់ពិភពលោកដែលមានក្រុមចំនួន 48 ក្រុមនៅក្នុងសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិកចាប់ផ្តើមនៅថ្ងៃទី 11 ខែមិថុនា។
ក្រុមជម្រើសជាតប្រេស៊ីលដែលត្រូវជ្រើសតើសសម្រាប់ World Cupរួមមាន៖
អ្នកចាំទី៖ Alisson (Liverpool), Ederson (Fenerbahce), Weverton (Gremio)។
ខ្សែការពារ៖ Alex Sandro, Danilo, Leo Pereira (Flamengo), Bremer (Juventus), Ibanez (Al-Ahli), Wesley (Roma), Marquinhos (Paris St-Germain), Gabriel (Arsenal), Douglas Santos (Zenit St. Petersburg)។
ខ្សែបម្រើ៖ Bruno Guimaraes (Newcastle), Casemiro (Manchester United), Danilo Santos (Botafogo), Fabinho (Al-Ittihad), Lucas Paqueta (Flamengo)។
ខ្សែប្រយុទ្ធ៖ Endrick (Lyon), Gabriel Martinelli (Arsenal), Igor Thiago (Brentford), Matheus Cunha (Manchester United), Raphinha (Barcelona), Vinicius Junior (Real Madrid), Luiz Henrique (Zenit St. Petersburg), Neymar (Santos), Rayan (Bournemouth)៕










