សារព័ត៌មាន Reuters ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថាលោកបានផ្អាកគម្រោងវាយប្រហារមួយប្រឆាំងនឹងអ៉ីរ៉ង់ បន្ទាប់ពីទីក្រុងតេហេរ៉ង់បញ្ជូនសំណើសន្តិភាពមួយឱ្យទីក្រុងវ៉ាស៊ីនតោន ខណៈឥលូវមានឱកាសល្អបំផុតមួយដើម្បីឈានដល់កិច្ចព្រមព្រៀងស្ដីពីការដាក់កំហិតលើ កម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់។
បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាអ៉ីរ៉ង់បានបញ្ជូនសំណើសន្តិភាពថ្មីមួយទៅឱ្យសហរដ្ឋអាមេរិក លោក ត្រាំ បានឱ្យដឹងថារូបលោកបានណែនាំឱ្យយោធាអាមេរិកបញ្ឈប់គម្រោង វាយប្រហារលើអ៉ីរ៉ង់ តែលោកបានប្រាប់យោធាអាមេរិកឱ្យត្រៀមលក្ខណៈបើកការវាយប្រហារដ៏ខ្លាំងក្លាបំផុត នៅពេលទទួលបានបទបញ្ជា ក្នុងករណីដែលកិច្ចព្រមព្រៀងមួយ មិនត្រូវបានឈានដល់។
នៅក្រោមសម្ពាធដើម្បីឈានដល់កិច្ចព្រមព្រៀងមួយដែលនឹងបើកច្រកសមុទ្រ Hormuz លោក ត្រាំ បានគំរាមម្ដងហើយម្ដងទៀតថានឹងបើកការវាយប្រហារតាមផ្លូវអាកាស លើអ៉ីរ៉ង់ ប្រសិនបើតេហេរ៉ង់មិនព្រមទទួលយកកិច្ចព្រមព្រៀងទេនោះ។ លោក ត្រាំ ក៏បានបង្ហាញផងដែរពីសុទិដ្ឋិនិយមជាច្រើនលើកថាជិតសម្រេចបានកិច្ចព្រមព្រៀង បញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់។
ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម លោក ត្រាំ ក៏បានអះអាងដែរថាមេដឹកនាំកាតា អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម បានស្នើឱ្យរូបលោកផ្អាក ការវាយប្រហារជាថ្មីលើអ៉ីរ៉ង់ ពីព្រោះថាកិច្ចព្រមព្រៀងមួយនឹងត្រូវបានធ្វើឡើងដែលជាកិច្ចព្រមព្រៀងមួយដែលសហរដ្ឋអាមេរិក ព្រមទាំងបណ្ដាប្រទេសទាំងអស់នៅមជ្ឈិមបូព៌ា អាចទទួលយកបាន៕

រូបថត:AP









