ខេត្តព្រះវិហារ ៖ សត្វខ្ទីងមួយក្បាល បានបែកហ្វូងចេញពីព្រៃ ចូលភូមិអ្នកស្រុក នៅភូមិស្រែវាល ស្រុកជ័យសែន ខេត្តព្រះវិហារ នារសៀលថ្ងៃទី១៨ ខែឧសភានេះ។
លោកមឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានឲ្យដឹងថា សត្វខ្ទីង គឺជាប្រភេទសត្វចតុប្បាទព្រៃដ៏កម្រ និងមានមាឌធំជាងគេបំផុតមួយក្នុងចំណោមសត្វជើងបួនក្នុងលោក ដែលបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងត្រូវបានការពារយ៉ាងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីបរិស្ថានផងដែរ ។ ដោយនៅខេត្តពោធិ៍សាត់ សត្វប្រឹសញីមួយក្បាលដែលមានកូនក្នុងផ្ទៃ វង្វែងចូលភូមិអ្នកស្រុក បែរជាក្រុមជនអគតិ នាំគ្នាវ៉ៃសម្លាប់ គួរឱ្យអាណិតណាស់ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខជនប្រើអំពើហិង្សាលើសត្វប្រឹសហើយ ៕.
...
ដោយ ៖ សិលា










