នគរបាលស្រុកសង្កែចាប់​បាន​០៣​នាក់​ហើយ​ ករណីក្រុម​ដេញ​វាយ​គ្នាកណ្តាលរាត្រី​ តែ​ម្នាក់​​រត់ចោលស្រុក

ចែករំលែក៖

ខេត្តបាត់ដំបង​ ៖ ករណីក្មេងទំនើងនិង​ចាស់ពាល​សរុប​ចំនួន​០៤​នាក់ ដែល​ដេញ​វាយ​និង​គប់​ដោយ​ដុំ​ថ្មទៅ​លើ​បុរស​ម្នាក់​ផ្អើល​កណ្ដាលរាត្រីនៅ​ស្រុក​សង្កែ ត្រូវ​បាន​កម្លាំង​អធិការ​រដ្ឋាននគរបាលស្រុកសង្កែ ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បាន​ចំនួន​០៣​នាក់​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​១៨ ឧសភា តែ​នៅ​សល់​មេខ្លោង​ម្នាក់​ទៀត​ ដែល​កំពុង​រត់គេច។ នេះ​បើ​តាម​ការ​ផ្ដល់​ព័​ត៌​មាន​ពី​មន្ត្រី​ជំនាញ ​។

​របាយ​ការ​ណ៍ អធិការ​រដ្ឋាននគរបាលស្រុកសង្កែលោក ​​យុ​ត តុង​ហូ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ករណី​​អំពើ​ហិ​ង្សា​ដ៏​កំរោល​នេះភាគី​បង្ក​មាន​បក្ខពួក​ ៤​នាក់  បាន​ព្រួត​គ្នា​ជិះ​ម៉ូតូ​តាម​ដេញ​វាយ​ផង និង​យក​ដុំ​ថ្ម​ដេញ​គប់​ផង​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ ឈិ​ន សឿ​ម ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ នៅ​ភូមិ​កំពង់​ឆ្លង ​ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ដែល​ព្យាយាម​រត់​យ៉ាង​ត្រដាប​ត្រដួស ដើម្បី​គេច​ពី​ហ្វូង​ចចក ដែល​កំពុង​តាម​ប្រ​មា​ញ់​យ៉ាង​ប្រកិត​ពីក្រោយ​ ។

យុវជន ​ឈិ​ន សឿ​ម ដែល​អះអាង​ថា ជា​ជន​រង​គ្រោះ​ ត្រូវ​សមត្ថកិច្ច​ពិនិត្យ​ឃើញ​មាន​ស្នាម​របួស​ជា​ច្រើន​កន្លែង​នៅ​លើ​ខ្លួន​ ។​ ជនសង្ស័យ​៣​នាក់ ក្នុង​ចំណោម​០៤​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​រួម​មាន​៖ ១-​ឈ្មោះ លី ឈុ​ន​លេង ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ នៅ​ភូមិ​បោះ​ពោធិ៍​ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ,២-​ឈ្មោះ អ៊ី​ន រ៉​សា ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ នៅ​ភូមិ​កំពង់​ពិល ឃុំ​វត្ត​តា​មិ​ម  ស្រុក​សង្កែ និង ៣-​ឈ្មោះ ឃា សុខ​ឡេ​ង ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ ។ប៉ុន្តែ​រត់គេច​ខ្លួន​ម្នាក់ដែល​ជា​មេខ្លោង តែ​មន្ត្រី​ជំនាញ​បាន​ស្គាល់​សាវតា​ហើយ កំពុង​តាម​ចាប់ខ្លួន​ ។

របាយការណ៍មិន​បាន​បញ្ជាក់​ពី​ដើមចម ដែល​នាំ​ឲ្យ​ក្រុម​ជនពាល​ក្មេងចាស់​នេះ​ ព្រូត​​ដេញ​វាយជន​រង​គ្រោះ​ទេ។ ប៉ុន្តែ​បាន​បញ្ជាក់​ថា មេខ្លោង​ម្នាក់ ដែល​កំពុង​រត់គេចជា​អ្នក​នាំ​អា​ទិ៍​បង្ក​ហិ​ង្សា​ទៅ​លើ​ជន​រង​គ្រោះ​ ។ នេះបើតាម ច​ម្លើ​យ​ជន​០៣​នាក់ ដែល​ជាប់​ខ្នោះ បាន​ឆ្លើយ​ដាក់ បន្ទុក​ទៅ​លើ​បក្ខពួក​ដែល​រត់គេច​ខ្លួន ​។

...

​យ៉ាងណា​ក្ដី លោក  យុ​ត តុង​ហូ  អធិការ​ស្រុក​សង្កែ បាន​បញ្ជាក់​ថា  ពេល​នេះ ​មន្ត្រី​ជំនាញ​បាន​និង​កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print