ខេត្តបន្ទាយមានជ័យៈលោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងលោកស្រី ជ័យ ណារី អ៊ុំរាត្រី លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់គ្រួសារកងទ័ព តំបន់ប្រតិបត្តការសឹករងបន្ទាយមានជ័យ ៥៥គ្រួសារ និងគ្រួសារកងទ័ព កងពលតូចថ្មើរជើងលេខ៥១ ស្រុកព្រះនេត្រព្រះ ២២៥គ្រួសារ នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។
នៅក្នុងឱកាសនៃការចុះសំណេះសំណាល និងសួរសុខទុក្ខលោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក៏បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ជូនចំពោះបងប្អូនគ្រួសារវរៈកងទ័ពដោយក្ដីនឹករឭក។
ជាមួយគ្នានោះលោក ក៏បានបង្ហាញអំពីការរំឭកដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វរៈកងទ័ពកម្ពុជា ដែលបានតស៊ូ លះបង់គ្រប់បែបយ៉ាងការពារបូរណភាពទឹកដី ពីសត្រូវដែលមានមហិច្ឆតាឈ្លានពានលេបត្របាក់ទឹកដីរបស់កម្ពុជាធ្វើជារបស់ខ្លួនដោយឥតអៀនខ្មាស់ បងប្អូនវីរៈកងទ័ពយកទ្រូងពាំងគ្រាប់ មិនឱ្យសត្រូវឈ្លានពានបណ្តាលឱ្យរងរបួស និងពលីនៅក្នុងសមរភូមិ។
លោក អភិបាលខេត្ត បញ្ជាក់ថា វីរៈភាពដ៏អង់អាចក្លាហាន បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាចងចាំមិនភ្លេចនូវគុណូបការៈដ៏ធំធេងរបស់វីរៈកងទ័ពដែលបានស្មោះស្ម័គ្រ លះបង់សាច់ស្រស់ ឈាមស្រស់ ក្រុមគ្រួសារប្រពន្ធកូន ក្នុងបុព្វហេតុការពាទឹកដី ជាតិមាតុភូមិ។ ជាការតបស្នងប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ជានាយករដ្ឋមន្ត្រី ក៏បានតែងតែគិតគូរសុខទុក្ខបងប្អូនកងទ័ព ក្រុមគ្រួសារ ជាពិសេគ្រួសារវីរៈកងទ័ពដែលបានពលី។
ចំពោះអំណោយដែលទទួលបានក្នុងមួយគ្រួសារ ទទួលបានអង្ករ២០គីឡូក្រាម,មីមួយកេស,ទឹកស៊ីអ៊ីវ១យួរ,ទឹកត្រី១យួរ, ត្រីខ ១យួរ រួមនឹងថវិកាមួយចំនួន៕វណ្ណា










