គ្រួសារកងទ័ព​ ជិត៣០០គ្រួសារទទួលគ្រឿងបរិភោគសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត ​តាមរយៈ អភិបាល​ខេត្ត​បន្ទាយមានជ័យ​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈលោក​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្ត និងលោកស្រី​ ជ័យ​ ណារី​ អ៊ុំរាត្រី​ លោក​ ប្លែក​ វ៉ា​រី​ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាល​ សួរ​សុខទុក្ខ​ និងនាំយកអំណោយរបស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ និងលោកជំទាវ​ ជូនដល់គ្រួសារកងទ័ព​ តំបន់ប្រតិបត្តការសឹករងបន្ទាយមានជ័យ​ ៥៥គ្រួសារ​ និងគ្រួសារកងទ័ព​ កងពលតូចថ្មើរជើងលេខ៥១​ ស្រុកព្រះនេត្រព្រះ​ ២២៥គ្រួសារ​ នារសៀលថ្ងៃទី២០​ ខែឧសភា​ ឆ្នាំ​២០២៦។

​    នៅក្នុងឱកាសនៃការចុះសំណេះសំណាល​ និងសួរសុខទុក្ខលោក​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្ត​ ក៏បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ អតីត​នាយករដ្ឋមន្ត្រី​ បច្ចុប្បន្ន​ជាប្រធានព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសសម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ និងលោកជំទាវ​ ជូនចំពោះបងប្អូនគ្រួសារវរៈកងទ័ពដោយក្ដីនឹករឭក។ 

​   ជាមួយគ្នានោះលោក​ ក៏បានបង្ហាញអំពីការរំឭកដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វរៈកងទ័ពកម្ពុជា​ ដែលបានតស៊ូ​ លះបង់គ្រប់បែបយ៉ាងការពារបូរណភាពទឹកដី​ ពីសត្រូវដែលមានមហិច្ឆតាឈ្លានពានលេបត្របាក់ទឹកដីរបស់កម្ពុជាធ្វើជារបស់ខ្លួនដោយឥតអៀនខ្មាស់​ បងប្អូនវីរៈកងទ័ពយកទ្រូងពាំងគ្រាប់​ មិនឱ្យសត្រូវឈ្លានពានបណ្តាលឱ្យរងរបួស​ និងពលីនៅក្នុងសមរភូមិ។ 

​  លោក​ អភិបាលខេត្ត​ បញ្ជាក់ថា​ វីរៈភាពដ៏អង់អាចក្លាហាន បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាចងចាំមិនភ្លេចនូវគុណូបការៈដ៏ធំធេងរបស់វីរៈកងទ័ពដែលបានស្មោះស្ម័គ្រ​ លះបង់សាច់ស្រស់​ ឈាមស្រស់​ ក្រុមគ្រួសារប្រពន្ធកូន​ ក្នុងបុព្វហេតុការពាទឹកដី​ ជាតិមាតុភូមិ​។​ ជាការតបស្នងប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី​ ជានាយករដ្ឋមន្ត្រី​ ក៏បានតែងតែគិតគូរសុខទុក្ខបងប្អូនកងទ័ព​ ក្រុមគ្រួសារ​ ជាពិសេគ្រួសារវីរៈកងទ័ពដែលបានពលី។ 

...

​   ចំពោះអំណោយ​ដែលទទួលបានក្នុងមួយគ្រួសារ​ ទទួលបានអង្ករ២០គីឡូក្រាម​,មីមួយកេស​,ទឹកស៊ីអ៊ីវ​១យួរ,ទឹកត្រី១យួរ,​ ត្រីខ​ ១យួរ​ រួមនឹងថវិកាមួយចំនួន៕វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print