កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ធ្វើលិខិតកោះហៅក្មេងទំនើង ចំនួន១០នាក់ មកអប់រំ ពាក់ព័ន្ធ ករណីបង្កអុកឡុក និងរករឿងវាយគ្នានៅក្នុងទីធ្លាសាលាវិទ្យាល័យ ហ៊ុន សែនស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង:កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ  ធ្វើលិខិតកោះហៅក្មេងទំនើង ចំនួន១០នាក់ មកអប់រំ ពាក់ព័ន្ធ ករណីបង្កអុកឡុក និងរករឿងវាយគ្នានៅក្នុងទីធ្លាសាលាវិទ្យាល័យ ហ៊ុន សែនស្វាយជ្រំ ។

នគរបាលស្រុកស្វាយជ្រំបានអោយដឹងថា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានបញ្ជាអោយកម្លាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំ បានធ្វើលិខិតកោះហៅក្មេងទំនើង ចំនួន១០នាក់ ដែលបង្កអុកឡុក និងរករឿងវាយគ្នានៅក្នុងទីធ្លាសាលាវិទ្យាល័យ ហ៊ុន សែនស្វាយជ្រំ មកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីសួរនាំ ។

សមត្ថកិច្ចបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើង ចំនួន១០នាក់ បានឆ្លើយសារភាពថាកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ពេលពួកខ្លួនមករៀននៅវិទ្យាល័យ ហ៊ុន សែនស្វាយជ្រុំ ក៏បានទាស់សំដីគ្នាទៅវិញទៅមក ក៏បានបង្ករអុកឡុករករឿងគ្នា វ៉ាយគ្នាទៅវិញទៅមកនៅក្នុងទីធ្លាវិទ្យាល័យ ហ៊ុន សែនស្វាយជ្រំ ពិតប្រាកដមែន។

ដោយមានការឯកភាពពី លោកឧត្តមសេនីយ៍ទោ ស្នងការ និងលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានអនុញ្ញាតិ្តអោយសមត្ថកិច្ចយើងធ្វើកិច្ចសន្យាអប់រំដល់ក្មេងទំនើងទាំង១០នាក់ និងអោយអាណាព្យាបាលធ្វើលិខិតធានាយកទៅផ្ទះវិញដើម្បីអប់រំបន្តកុំអោយធ្វើអ្វីខុសនិងផ្លូវច្បាប់បន្តទៀត ចំណែកម៉ូតូ០៣គ្រឿងរបស់ក្រុមក្មេងទំនើងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករយៈពេលចំនួន៣ខែផងដែរ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print