ខេត្ដកណ្ដាល÷ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១១ និង៤៥នាទីនៅលើចិញ្ចើមផ្លូវជាតិលេខ ៤ កន្លែង ប៉ះកង់រថយន្ដស្ថិតនៅភូមិ ត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្ដកណ្ដាលមានករណីឆបោកមួយបានកើតឡើងបណ្ដាលឲ្យបាត់បង់ម៉ូតូ១គ្រឿង ប៉ុន្តែរកឃើញមកវិញ។
ជនរងគ្រោះឈ្មោះ ចាន់ វិចិត្រ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបេីកបររថយន្ត ទីលំនៅបច្ចុប្បន្នភូមិ កណ្ដាលឃុំត្រពាំងគរ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម ។
ជនសង្ស័យឈ្មោះ សុឹម សុវណ្ណហេងលាប ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នរស់នៅភូមិ ស្លាកែត សង្កាត់ ព្រៃតាហ៊ូ ក្រុងស្ទឹងសែនខេត្តកំពង់ធំគ្មានសារធាតុញៀនក្នុងទឹកនោម(-)ត្រូវបានឃាត់ខ្លួនថ្ងៃទី២០ខែឧសភា ឆ្នាំ២០២៦។
វត្ថុតាងបាត់បង់ ៖
-ម៉ូតូ ០១គ្រឿងម៉ាក់ HONDA DREAM C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ លេខម៉ាស៊ីន ND125ME-5711985 ពាក់ផ្លាកលេខ ភ្នំពេញ 1IF-3104 (រកឃើញវិញ) ។
+វត្ថុតាងចាប់យក៖ រួមមាន
-ម៉ូតូ០១គ្រឿងម៉ាក់ HONDA DREAM C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ លេខម៉ាស៊ីន ND125ME-5711985 គ្មានផ្លាកលេខ ។
-ផ្លាកលេខ ភ្នំពេញ 1IF-3104 មួយសន្លឹក។
នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួន ពី កន្លែងស្នាក់នៅ ដេីម្បីទៅធ្វើការងារនៅស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ ពេលធ្វើដំណើរទៅដល់ចំណុចកើតហេតុកន្លែងលក់សំបកកង់រថយន្ដចាស់ៗ ក៏បានចូលទិញ។ នៅពេលកំពុងមើលសំបកកង់រថយន្ដ ក៏មានមិត្តម្នាក់ ដែលជាអ្នកបេីករថយន្តដូចគ្នាបានជិះផាស់អេបទៅដល់ហើយចូលទិញប្រេងម៉ាស៊ូត ហើយក៏បាននិយាយសួរ នាំគ្នាលេង ។
នៅពេលមិត្ដភក្ដ័ទិញប្រេងម៉ាស៊ូ រួច ហេីយដោយគ្មានអ្វី ជិះយកទៅកន្លែងរថយន្ដវិញ ទើបជនរងគ្រោះបានឱ្យម៉ូតូរបស់ខ្លួនទៅមិត្ដភ័ក្ដនោះដេីម្បី យកប្រេងទៅចាក់ រថយន្ដ។ នៅពេលជិះម៉ូតូចេញទៅជនសង្ស័យក៏ទៅ ជាមួយផងដែរ។ រយៈពេលប្រហែល ២០នាទី ក្រោយ មកជនរងគ្រោះក៏ ឃេីញមិត្តភ័ក្ដបេីករថយន្តមកដល់ វិញ ទើបបានសួររកម៉ូតូ ខ្លួនតែមិត្តភ័ក្ដនោះបានឆ្លើយ តបវិញថា បានឲ្យជនសង្ស័យជិះ មកមុនយូរហើយ។ បន្ទាប់មកក៏បានសាកសួរ អ្នកដែលធ្លាប់ស្គាល់ ជន សង្ស័យ តែគ្មានអ្នកឃេីញជនសង្ស័យឡេីយ។ ក្រោយពីទាក់ទងទៅជនសង្ស័យមិនបាន ទេីបជនរងគ្រោះទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃពួច តាមនីតិវិធី។
លុះថ្ងៃទី២០ខែឧសភា ឆ្នាំ២០២៦ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានទទួលព័ត៌មានពី កម្លាំងអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ធំឃាត់ ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងបាន នៅចំណុចភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ ដោយមានបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោស្នង ការនគរបាលខេត្ដកណ្ដាល កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានទៅទទួល យកជនសង្ស័យ និងសួរនាំបន្តតាមនីតិវិធី។
ចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានយកម៉ូតូរបស់ជនរងគ្រោះ និងដោះផ្លាកលេខចេញ ពិតប្រាកដមែន ដោយគោលបំណងទុកប្រើប្រាស់ជាមធ្យោបាយផ្ទាល់ខ្លួន។
ចំពោះករណីនេះកម្លាំងផ្នែកជំនាញនិងប៉ុស្ដិ៍កំពុងកសាងសំណុំរឿងបន្ដតាមនីតិវិធី៕










