កម្ពុជា-អូស្ត្រាលី ដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធី ACP4Climateដើម្បីពង្រឹងភាពធន់នឹងអាកាសធាតុ និងគ្រប់គ្រងធនធានទឹក

ចែករំលែក៖

ភ្នំពេញ៖  រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ កម្មវិធីភាពជាដៃគូ អូស្ត្រាលី-កម្ពុជា ដើម្បីភាពធន់នឹងអាកាសធាតុ (ACP4 Climate) នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាពនៅកម្ពុជា ក្រោមអធិបតីភាព លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និង លោក ដេរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ដោយមានការចូលរួមពីតំណាងអង្គការសហប្រជាជាតិ ធនាគារពិភពលោក (World Bank) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អង្គការសង្គមស៊ីវិល ព្រមទាំងដៃគូអភិវឌ្ឍន៍ និងតំណាងសហគមន៍យ៉ាងច្រើនកុះករ។

    លោក ដេរិក យីប បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ជាមួយរដ្ឋាភិបាលអូស្ត្រាលី តាមរយៈទីភ្នាក់ងារជំនួយអូស្ត្រាលី (Australian Aid) ក្នុងការបន្តគាំទ្រកម្ពុជា ដើម្បីឆ្លើយតប ទៅនឹងបញ្ហាប្រឈមជាសកលនៃការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានទឹក។

     លោកថោ ជេដ្ឋា បានបញ្ជាក់ថា កម្មវិធីACP4Climate នឹងក្លាយជាឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការជួយបង្កើនភាពធន់ និងការពារសហគមន៍ងាយរងគ្រោះពីផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ស្របទៅតាមយុទ្ធ សាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយក្រសួងធនធានទឹក និងឧតុនិយម បានបង្កើតផែនទីបង្ហាញផ្លូវស្តីពីអភិបាលកិច្ចធនធានទឹកប្រកបដោយភាពធន់នឹងអាកាសធាតុនៅកម្ពុជា (២០២៤-២០៣៥)សម្រាប់ការកែលម្អអភិបាលកិច្ចទឹក ពង្រឹងស្ថាប័ន លើកកម្ពស់ភាពធន់នឹងអាកាសធាតុ និងជំរុញការវិនិយោគលើវិស័យទឹក ។ ធនធានទឹក គឺជាបេះដូងនៃសេដ្ឋកិច្ចកម្ពុជា ការផលិតស្បៀងអាហារ ប្រព័ន្ធអេកូឡូស៊ី ប្រព័ន្ធថាមពល និងជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់ ហើយកម្ពុជាក៏បានជួបនឹងបញ្ហទឹកជំនន់ គ្រោះរាំងស្ងួត និងការកើនឡើងកម្ពស់ទឹកសមុទ្រ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុនេះដែរ។ សន្តិសុខទឹកមិនត្រឹមតែជាតម្រូវការចាំបាច់សម្រាប់បរិស្ថានប៉ុណ្ណោះទេប៉ុន្តែជាគ្រឹះដ៏សំខាន់សម្រាប់ភាពធន់នឹងសេដ្ឋកិច្ចសន្តិសុខស្បៀ ង និងការអភិវឌ្ឍប្រកបដោយចីរភាព។

      លោក ម៉ាធ្យូ អែដវុឌសិន ប្រធានកម្មវិធី ACP4Clim ate បានធ្វើបទបង្ហាញពីគោលបំណងរយៈពេលវែងរបស់អូស្ត្រាលី ក្នុងការគាំទ្រដល់ចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជា ដោយផ្តោតលើការកសាងភាពធន់នឹងអាកាសធាតុ អភិបាល កិច្ចទឹក ការអភិវឌ្ឍសេដ្ឋកិច្ច និងបរិយាបន្ន។ 

    លោកបានបន្ថែមថា កម្មវិធីនេះនឹងសហការជាមួយក្រសួងធនធានទឹក ដើម្បីអនុវត្ត «ផែនទីបង្ហាញផ្លូវស្តីពីអភិបាលកិច្ចធនធានទឹកប្រកបដោយភាពធន់នឹងអាកាសធាតុនៅកម្ពុជា» តាមរយៈការគាំទ្រការរៀបចំគោលនយោ បាយគន្លឹះដែលអាចយកទៅអនុវត្តបានជាក់ស្តែង ដូចជា ផែនការមេទឹកថ្នាក់ជាតិ និងយុទ្ធសាស្ត្រទឹកថ្នាក់ជាតិ។ ក្រៅពីនេះ កម្មវិធី ACP4Climate នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ និងបណ្តាក្រសួងពាក់ព័ន្ធនានា រួមមាន៖ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ,ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ក្រសួងបរិស្ថាន ដើម្បីធានា ឱ្យរាល់សកម្មភាពទាំងអស់មានភាពស៊ីសង្វាក់គ្នាសំដៅសម្រេចបាននូវកំណើនប្រកបដោយ ចីរភាព ភាពធន់ 

និងចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជាឱ្យក្លាយជាការពិត៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print