បុរសម្នាក់ បើកបរម៉ូតូ មិនគោរពសិទ្ធិអាទិភាព ដល់ផ្លូវបំបែក បុកជាមួយផាស់ស្អាប់ ស្លាប់ម្នាក់រងរបួសម្នាក់ នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង:មានការភ្ញាក់ផ្អើលទាំងថ្ងៃរសៀល ដល់បងប្អូនអ្នកធ្វើដំណើរ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងបុរសម្នាក់ បើកបរម៉ូតូ មិនគោរពសិទ្ធិអាទិភាព ដល់ផ្លូវបំបែក បុកជាមួយ ផាស់ស្អាប់ មួយគ្រឿង បណ្តាល អោយស្លាប់ម្នាក់រងរបួសម្នាក់ នៅក្រុងស្វាយរៀង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង១២រសៀល ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២៦ លើផ្លូវបំបែកលេខ ២០៩  ស្ថិតនៅក្នុងភូមិ ស្រះវង់ សង្កាត់ ស្វាយរៀង ក្រុង/ខេត្ត ស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា អ្នកបើកម៉ូតូមានឈ្មោះជី សាឡុង  អាយុ ៣៣ ឆ្នាំ មុខរបរ បើកបររថយន្ត រស់នៅភូមិ ខ្សែត ឃុំ ខ្សែត ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀង

ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១GS ៤៥៨៦បានស្លាប់ពេលមកដល់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

ចំណែកអ្នកបើក ផាស់ស្អាប់ ពណ៌ ស ពាក់ផ្លាកលេខ កណ្តាល ១AT ៥៥១១  មានឈ្មោះ យាន ឌីម ភេទ ប្រុស អាយុ ៤២ ឆ្នាំ មុខរបរ រត់ផាស់ស្អាប់ រស់នៅភូមិ ទន្លៀង ឃុំ រមាំងថ្កោល ស្រុក ស្វាយទាប ខេត្តស្វាយរៀង រងរបួសស្រាល។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុមាន បុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១GS ៤៥៨៦ ដោយធ្វើដំណើរ ពីកើតទៅលិច មិនពាក់មួកសុវត្ថិភាព មិនគោរពសិទ្ធិអាទិភាព លុះមកដល់ផ្លូវបំបែក ក៏បុកជាមួយ ផាស់ស្អាប់ ពណ៌ ស ពាក់ផ្លាកលេខ កណ្តាល ១AT ៥៥១១ ក្នុងទិសដៅ ពីជើងទៅត្បូង យ៉ាងពេញទំហឹងបណ្ដាលអោយបោកក្បាលនិងថ្នល់បង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកសមត្ថកិច្ចនគរបាលក្រុងបានមកដល់ ធ្វើការវាស់វែងអូសយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងមក រក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ។

ចំណែក សព ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្ដុកក្ដួលបំផុត  មូលហេតុដោយសារតែ អ្នកបើកបរម៉ូតូ មិនគោរពសិទ្ធិអាទិភាព ទើបបង្កជាករណីគ្រោះថ្នាក់ចរាចរណ៍បែបនេះ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print