កំពូលខ្សែប្រយុទ្ធជើងចាស់Cristiano Ronaldo ស៊ុតបញ្ចូលទីបានពីរគ្រាប់ដើម្បីជួយ Al Nassr លើកពាន Saudi Pro League ជាមួយនឹងជ័យជម្នះ 4-1 លើ Damac នៅថ្ងៃចុងក្រោយនៃរដូវកាលនេះ ដោយ Sadio Mane និង Kingsley Coman ក៏ចូលរួមចំណែករកបីពិន្ទុសម្រាប់ក្រុមលោក Jorge Jesus ផងដែរ។
ជ័យជម្នះនេះមានន័យថា Al Nassr បានបញ្ចប់ក្នុងលទ្ធផលសរុប 86 ពិន្ទុដាច់ពីរពិន្ទរពីគូប្រជែងធំ Al Hilal ដែលបានយកឈ្នះ Al Fayha 1-0 ហើយឈរចំណាត់ថ្នាក់លេខ 2 ។
វាគឺជាពានរង្វាន់លីគដំបូងរបស់ Al Nassr ចាប់តាំងពីឆ្នាំ 2019 និងជាពានរង្វាន់ Saudi លើកដំបូងសម្រាប់ Ronaldo ដែលបានចូលរួមជាមួយក្រុមកាលពីចុងឆ្នាំ 2022។
Al-Nassr បានចុះហត្ថលេខាលើ កំពូលតារាបាល់ទាត់ Ronaldo ក្នុងខែធ្នូ ឆ្នាំ 2022 បន្ទាប់ពីគាត់បានចាកចេញពី Manchester United ដើម្បីធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល និងរុញច្រានប្រទេសនេះទៅកាន់ឆាកកីឡាពិភពលោក។
ប៉ុន្តែក៏មានការភ្ញាក់ផ្អើលខ្លះដែរ ដែលជាងបីឆ្នាំក្រោយមក កីឡាករវ័យ 41 ឆ្នាំរូបនេះមិនបានឈ្នះជើងឯកក្នុងស្រុកដ៏ធំនោះទេ។
Ronaldo ដែលទើបតែរកបានគ្រាប់ទី 100 របស់គាត់នៅក្នុងក្របខណ្ឌ Saudi Pro League រកបានសរុប 129 គ្រាប់សម្រាប់ក្លឹបនៅគ្រប់ការប្រកួតទាំងអស់៕










