អាជ្ញាធរសមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យ ឃាត់សង្ឃក្លែងក្លាយចំនួន៩នាក់អប់រំ

ចែករំលែក៖

ភ្នំពេញ ៖ ព្រះសង្ឃក្លែងក្លាយចំនួន៩នាក់ ត្រូវបានកម្លាំងអាជ្ញាធរ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ឃាត់ ខ្លួនបាន បន្ទាប់បន្លំខ្លួនគ្រងស្បង់ចីវ ដើររៃអង្គាសបច្ច័យ បិណ្ឌបាត ខុសប្រក្រតី តាមទីសាធារណៈ មុខរោងចក្រ តាមផ្សារ សាលារៀន កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងភូមិសាស្ត្រ សង្កាត់ចោមចៅទី៣និង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមអាជ្ញាធរបានឱ្យដឹងថា មួយរយៈកន្លងមកនេះ គេសង្កេតឃើញឃើញវត្តមានជនឆ្លៀតឱកាស បន្លំគ្រងស្បងចីវរ នាំគ្នាដើររៃអង្គាសបច្ច័យបិណ្ឌបាតតាមទីសាធារណៈ ក្នុងមូលដ្ឋាន ខុសប្រក្រតី ខណៈដែលតាមវត្តអារាម នៅក្នុងមូលដ្ឋានខាងលើ ពុំមានព្រះសង្ឃនិមន្តចេញបិណ្ឌបាតឡើយ លុះត្រាណាមានការអនុញ្ញាតិពីព្រះអនុគុណ ហើយបានផ្តល់ព័ត៌មានជាមុនទៀត ក៏ប៉ុន្តែក្រុមជនឆ្លៀតឱកាសនេះ ដើរបិណ្ឌបាត គ្មានកំណត់ពេលវេលា ទើបកម្លាំងអាជ្ញាធរ សមត្ថកិច្ច តាមដាន ស្គាល់មុខសញ្ញា ចាត់វិធានការតែម្តង ។

...

សង្ឃក្លែងក្លាយទាំង៩នាក់ ក្រោយឃាត់ខ្លួនបាន នាំទៅសាកសួរនៅវត្តត្រពាំងឈូក ក្រោមវត្តមានព្រះអនុគុណខណ្ឌ ព្រះគ្រូចៅអធិការ ហើយត្រូវបានជនទាំង៩នាក់ សារភាព ពិតជាសង្ឃក្លែងក្លាយ រួចធ្វើកិច្ច ដោះស្បង់ចីវ ដើម្បីប្រគល់ខ្លួនឱ្យទៅនគរបាលប៉ុស្តិ៍ចោមចៅទី៣ នាំសាកសួរ ធ្វើកិច្ចសន្យា អនុវត្តតាមនីតិវិធី ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print