បុរសម្នាក់ជិះម៉ូតូមកចងកសម្លាប់ខ្លួនលើដើមឈើ បន្សល់ទុកម៉ូតូ១គ្រឿង ក្នុងស្រុកមង្គលបុរី

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មានការភ្ញាក់ផ្អើលមួយបានកើត ឡើងកាលពីព្រឹកព្រលឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នេះ បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ ចងកសម្លាប់ខ្លួននៅលើដើមឈើ ដោយមិន ដឹងពីមូលហេតុច្បាស់លាស់ ក្រោយពេលដែលរូបលោកបានជិះម៉ូតូមកដល់ទីតាំងកើតហេតុតែម្នាក់ឯង។

ហេតុការណ៍នេះត្រូវបានប្រជាពលរដ្ឋប្រទះឃើញ កាលពីវេលាម៉ោង ០៦ និង៣៥នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅចំណុចភូមិផ្លូវដំរីក្រោម ឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ យឿន ឆានី ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅបច្ចុប្បន្នក្នុងឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះខាងលើ ជិះម៉ូតូ១គ្រឿងធ្វើដំណើរមកដល់ចំណុចកើតហេតុ។ លុះមួយសន្ទុះក្រោយមក ទើបមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលអ្នកភូមិធ្វើដំណើរឆ្លងកាត់ បានប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួននៅលើដើមឈើបាត់បង់ជីវិតទៅហើយ ដោយបន្សល់ ទុកម៉ូតូនៅក្បែរនោះ។

ចំពោះមូលហេតុដែលបណ្តាលឱ្យលោក យឿន ឆានី សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងទាំងវ័យក្មេងបែបនេះ គឺមិនទាន់មានប្រភពណាមួយដឹងច្បាស់នៅឡើយទេ។

ក្រោយទទួលបានបណ្តឹងរាយការណ៍ភ្លាមៗ កម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយកម្លាំងជំនាញ និងគ្រូពេទ្យ បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យកោសល្យវិច័យយ៉ាងយកចិត្តទុកដាក់។ សន្និដ្ឋានរបស់សមត្ថកិច្ចក្រោយបញ្ចប់ការពិនិត្យ កម្លាំងជំនាញបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាតដោយចងកពិតប្រាកដមែន ដោយមិនមានការពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។

...

បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្តីក្តុកក្តួលបំផុត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print