ការបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មិនតម្រូវឱ្យភ្ជាប់ឯកសារយោងបន្ថែម ក្រៅពីអត្តសញ្ញាណបណ្ណចាស់នោះទេ

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​ប្រភពព័ត៌មាន​ពី​បណ្ដាញ​សង្គម​តេឡេក្រាម​ផ្លូវការ​របស់​លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃទី​២២​ ខែឧសភា​ ឆ្នាំ​២០២៦នេះ​ បានបញ្ជាក់ថា​ការបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មិនតម្រូវឱ្យភ្ជាប់ឯកសារយោងបន្ថែម ក្រៅពីអត្តសញ្ញាណបណ្ណចាស់នោះទេ។

លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង​ បានបញ្ជាក់បន្ថែមថា​ លើកលែងតែករណីមានការផ្លាស់ប្តូរអាសយដ្ឋានថ្មី ឬអាសយដ្ឋានចាស់នោះត្រូវបានផ្លាស់ប្តូរទីតាំងភូមិសាស្ត្ររដ្ឋបាល ឧទាហរណ៍ដូចជាពីមុន សង្កាត់ស្ទឹងមានជ័យ ប៉ុន្តែបច្ចុប្បន្ន សង្កាត់នោះប្តូរជា សង្កាត់ស្ទឹងមានជ័យ១ ឬ ស្ទឹងមានជ័យ២ ឬ ស្ទឹងមានជ័យ៣ ជាដើម ដែលសាមីខ្លួនត្រូវភ្ជាប់សៀវភៅស្នាក់នៅអាសយដ្ឋានថ្មីនោះ ឬលិខិតបញ្ជាក់ទីលំនៅចេញដោយប៉ុស្តិ៍នគរបាលរដ្ឋបាលសិន ទើបអាចថតបន្តសុពលភាពបាន៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print