ខេត្តសៀមរាប៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត សៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន តែងតែមានការណែនាំយ៉ាងតឹងរ៉ឹងដើម្បីថែរក្សាសណ្តាប់ធ្នាប់សាធារណៈ។ ជាក់ស្តែង កាលពីព្រឹក ទី២១ ខែ ឧសភា ឆ្នាំ២០២៦នេះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង រុនតាឯកតេជោសែន នៃបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តសៀមរាប បានធ្វើការបង្ក្រាបក្មេងទំនើង ដែលតែងធ្វើសកម្មភាពបង្ហោះម៉ូតូ និងបានឃាត់ខ្លួនភ្លាមៗដើម្បីអប់រំ ដាក់ពិន័យនិងធ្វើកិច្ចសន្យា។
សូមយុវជនទាំងអស់បញ្ឈប់រាល់ឥរិយាបថអនាធិបតេយ្យទាំងនេះជាបន្ទាន់។ ផ្ទុយទៅវិញសូមងាកមកផ្តោតលើការសិក្សា ការគោរពច្បាប់ និងរួមគ្នាលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួន ដើម្បីអនាគតដ៏ភ្លឺស្វាង និងសង្គមជាតិទាំងមូល។
ការបង្ហោះម៉ូតូនៅលើផ្លូវសាធារណៈមិនគ្រាន់តែជាការបំពានច្បាប់ចរាចរណ៍ និងបង្កហានិភ័យប៉ុណ្ណោះទេ វាក៏ជាសកម្មភាពរបស់ក្មេងទំនើងដែលបំផ្លាញសណ្តាប់ធ្នាប់ បង្កអសន្តិសុខ និងប៉ះពាល់ដល់ភាពថ្លៃថ្នូរក្នុងសង្គមផងដែរ៕










