រថយន្តកូរ៉េដឹកទឹកកកបើកបុករថយន្តស៊េរីទំនើបពីរគ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត

ចែករំលែក៖

ភ្នំពេញ÷ បុរសម្នាក់បើករថយន្តកូរ៉េដឹកទឹកកកមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AA-8740 បានជ្រុលទៅបុករថយន្តកាមរីមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2U-5568ពីក្រោយរុញទៅបុករថយន្តស៊េរីទំនើបម៉ាកអេស្កាលេតមួយគ្រឿងទៀតពាក់ស្លាកលេខភ្នំពេញ2CJ-0800ដែលកំពុងឈប់ចាំភ្លើងស្តុបបណ្ដាលឲ្យរថយន្តកាមរីរងការខូចខាតផ្នែកខាងក្រោយធ្ងន់ធ្ងរ ចំណែករថយន្តអេស្កាលេតខូចខាតផ្នែកខាងក្រោយបន្តិចបន្តួច ដែលកេសង្ស័យថាអ្នកបើកបររថយន្តកូរ៉េដឹកទឹកកកស្រវឹងស្រា។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។ នៅត្រង់ចំណុចភ្លើងស្តុបឬស្សីសាញ់តាមបណ្តោយផ្លូវ ៥០ម៉ែត្រ ដែលស្ថិតនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

...

ក្រោយកើតហេតុភាគីទាំងសងខាងបានសម្របសម្រួលនិងព្រមព្រៀងគ្នាដោយយករថយន្តទៅទុកនៅក្នុងបុរីមួយកន្លែងរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ÷សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print