ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៥ ក្នុងស្រុកសង្កែ

ចែករំលែក៖

ខេត្តបាត់ដំបង÷ពិតជាគួរឲ្យអាសូរបំផុត! វីរកងទ័ពចំនួន​២នាក់ បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងម៉ូតូ និងរថយន្តធុនធំ បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ។

ហេតុការណ៍ដ៏សោកសៅនេះ បានកើតឡើងនៅវេលាម៉ោង ១៤និង០០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ទីតាំងភ្លាមៗ ដើម្បីធ្វើការពិនិត្យ និងសម្របសម្រួលចរាចរណ៍ ខណៈជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ជុំវិញមូលហេតុនៃគ្រោះថ្នាក់ សមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវ និងចាត់ការតាមនីតិវិធីច្បាប់។

សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះទៅកាន់ក្រុមគ្រួសារសព និងសូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ ដើម្បីជៀស វាងគ្រោះថ្នាក់ជាយថាហេតុ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print