បុរស​ម្នាក់​ត្រូវ​ជន​ដៃដល់​មិន​ស្គាល់​មុខ កាប់​ស្លាប់​ក្បែរ​រោង​ចាំចម្ការ សង្ស័យ​ផ្ដើម​ចេញពី​គំនុំ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់ ត្រូវ​បាន​ឃាតក ដែល​គេ​គ្មាន​ភិនភាគ​ពី​អត្តសញ្ញាណ បាន​កាប់​ចិញ្ច្រាំ​របួស​ស្ទើរ​សុះសាច់ រហូត​ស្លាប់​យ៉ាង​រន្ធត់ នៅ​ក្នុង​រោង​ចាំចម្ការ​មួយ​កន្លែង នៅ​ក្នុង​ដីចម្ការ​ស្ថិត​ក្នុងភូមិ​តាំងយូ ឃុំ​ដូរ​ដា ស្រុក​កំ​រៀង ដែល​កើតឡើង​នៅ​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៦​នេះ ។

សេចក្ដី​រាយ​ការ​ណ៏ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សុង ខ្លា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​កម្មករ​ដេក​យាម​ចម្ការ​ឲ្យ​បងស្រី​បង្កើត ឈ្មោះ សុង កែវ អាយុ​៤៥​ឆ្នាំ​។ ជន​រង​គ្រោះ មាន​ស្នាម​របួស​ស្ទើរ​គ្រប់កន្លែង​នៅ​លើ​ដងខ្លួន ៖ ក្បាល ដៃ ជើង ជា​ពិសេស​ត្រង់​.​ក លើ​ស្មា នេះ​បើ​តាម​សមត្ថកិច្ច​និយាយ ។

យោង​តាម​ព័ត៌មាន​បឋម​នានាបាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ត្រូវ​ឃាតក​កាប់សម្លាប់​នៅ​ក្បែរ​រោង​ចាំចម្ការ ដែល​គេ​សង្ស័យ​ថា អាច​វាយ​តបត​គ្នា​ទៀត​ផង នេះ​បើ​ពិនិត្យ​កន្លែង​កើតហេតុ តែ​គេ​មិន​អាច​ដឹង​ថា តើ​ភាគី​ម្ខាង​ទៀត​​មាន​បក្ខពួក​ប៉ុន្មាន​នាក់​នោះ​ទេ ? ប៉ុន្តែ​យ៉ាងណា​នេះ​គ្រាន់តែ​ជា​ព័ត៌មាន​បឋម ដែល​ផ្ដល់​ដោយ​អ្នក​នៅ​កន្លែង​កើតហេតុ ខណៈ​ព័ត៌មាន​ពី​សមត្ថកិច្ច មិន​ត្រូវ​បាន​គេ​បង្ហើប​ឲ្យ​ដឹង​ឡើយ​។ 

...

គេ​កំពុង​សង្ស័យ​ថា អំពើ​«​ឃាតកម្ម​»​ដ៏​ឃោរឃៅ​នេះ អាច​ផ្ដើម​ចេញពី​រឿង​«​គំនុំ​» ហើយ​ឃាតក អាច​ជា​មនុស្សស្គាល់​ ​គ្នា​ទៀត​ផង​។ យ៉ាងណា ពេល​នេះ សមត្ថកិច្ច​កំពុង​តែ​ប្រឹងប្រែង​ស្វែងរក​មុខសញ្ញា​ជន​ដៃដល់​ហើយ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print