រន្ធត់រថយន្តដឹកទឹកសុទ្ធ«វីតាល់»បើកបុកបុរសម្នាក់ពីក្រោយស្លាប់នៅក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្តាល ៖ បុរសម្នាក់បានស្លាប់ភ្លាមៗក្រោយរថយន្តទឹកសុទ្ធរបស់ក្រុមហ៊ុន«វីតាល់»បុកពីក្រោយពេញទំហឹងបណ្តាលអោយខ្ទាតផ្លោងជាច្រើនម៉ែត្រតៃកុងបើកទ្វារត់គេចខ្លួនបាត់ស្រមោល ចំណែកក្តីសោកសៅបានធ្លាក់មកលើគ្រួសារសាច់ញាតិស្រែកយំទ្រហឹងពេញផ្ទះ។

យោងតាមរបាយការណ៍សមត្ថកិច្ចបានអោយដឹងថាកើតហេតុថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦វេលាម៉ោង ១២៖ ២៥ នាទី កន្លែងកើតហេតុនៅត្រង់ចំណុចភ្លើងស្តុបK11 លើផ្លូវជាតិលេខលេខ២១ ស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ 

ដំណើររឿងហេតុ៖នៅវេលាម៉ោង ថ្ងៃ ខែ ឆ្នាំ កើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក HYUNDAI ប្រភេទដឹកទំនិញធុនធំ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3E-2651 អ្នកបើកបរមិនទានស្គាល់អត្តសញ្ញាណ (គេចខ្លួន)។ 

បើកបរតាមបណ្ដោយផ្លូវជាតិលេខ២១ មានទិសដៅពីជើង ទៅ ត្បូង លុះដល់ចំណុចកើតហេតុក៏បានបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1CD-6570 អ្នក បើកមានឈ្មោះ ជួន សុខហៀង ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល (ពាក់មួកសុវត្ថិភាព មានកញ្ចក់មើលក្រោយ) ម៉ូតូបើកបរមានទិសដៅពីជើង ទៅ ត្បូង (ស្របទិសគ្នា) ។ 

មូលហេតុបណ្ដាលមកពីអ្នកបើកបរ រថយន្ត បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នមិនបានពិនិត្យមើលស្ថានភាពផ្លូវនៅខាងមុខអោយបានច្បាស់លាស់ពេលកំពុងបើកបរ ។សាច់ញាតិជនរងគ្រោះស្នើរសូមសមត្ថកិច្ចស្នងការនគរបាលខេត្តកណ្តាលបើកការស្រាវជ្រាវនិងតាមចាប់ជនបង្កហេតុយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។ 

សង្ឃឹមថា ជនបង្ករមិនអាចគេចរួចពីសមត្ថកិច្ចខេត្តកណ្តាលឡើយ ៕ 

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print