UPDATE : ស្លាប់៥នាក់ របួសធ្ងន់៦នាក់ស្រាល ៣១នាក់ដោយសារ រថយន្តកូរ៉េគេចរថយន្តទេសចរណ៍ និងបុកម៉ូតូ បណ្ដាលអោយក្រឡាប់ ផ្អើលទាំងព្រឹកនៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង: មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹកដោយសារ រថយន្តម៉ាកកូរ៉េដឹកកម្មករគេច ពី រថយន្តប្រភេទទេសចរណ៍ បុកម៉ូតូ បណ្ដាលអោយក្រឡាប់ ចាក់កម្មករ រណូករណែលពេញផ្លូវ ស្លាប់៥នាក់របួសធ្ងន់៦នាក់ស្រាល៣១នាក់ នៅក្រុងស្វាយរៀង។

ហេតុការណ៍គួរអោយរន្ធត់នេះបានកើតឡើងកាលពី វេលាម៉ោង៦និង២៦នាទីព្រឹកថ្ងៃទី២៣ខែឧសភាឆ្នាំ២០២៦  លើកំណាត់ផ្លូវជាតិលេខ ១ គីឡូម៉ែត្រ១២៦និង១២៧  ស្ថិតនៅក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។

តាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថារហូតមកដល់វេលាម៉ោង៩ព្រឹកនេះមានកម្មការស្លាប់ចំនួន៥នាក់(ស្រី២នាក់) ធ្ងន់៦នាក់ (ស្រី២នាក់)និងស្រាល ៣១នាក់(ស្រី២០នាក់)។

សមត្ថកិច្ចបញ្ជាក់ទៀតថា ក្រោយកើតហេតុសមត្ថកិច្ច ទងកងរាជអាវុធហត្ថនិងនគរបាល បានមកអន្តរាគមន៍ ប្រញាប់ប្រញាល់ ជួយសង្គ្រោះ ដឹកអ្នករងរបួស មកសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។

ប្រភពដដែលបន្តថា ចំពោះសពកម្មករកម្មការិនី សមត្ថកិច្ចដឹកយកមករក្សាទុកនៅមន្ទីរពេទ្យខេត្តស្វាយរៀង ករណីគ្រោះថ្នាក់ចរាចរណ៍នេះដោយសារ មូលហេតុ រថយន្តកូរ៉េដឹកកម្មករ គេចពី រថយន្ត ប្រភេទ ទេសចរណ៍បណ្ដាលអោយក្រឡាប់ តែម្ដង។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print