ភ្នំពេញ៖ តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ឈ្មោះ នួន នីណារ៉ូ អតីតជាមេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បច្ចុប្បន្នមានតួនាទីជានាយរងសេនាធិការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធបទល្មេីស សមគំនិតក្នុងអំពេីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង សម្អាតប្រាក់។ នេះបេីយោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក ឆៃ វិវឌ្ឍនៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។
យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក ឆៃ វិវឌ្ឍនៈបានបញ្ជាក់ថា ក្រោយពីបានពិនិត្យលើសំណុំរឿងចប់សព្វគ្រប់យល់ឃើញថា ជនត្រូវចោទឈ្មោះ នួន នីណារ៉ូត្រូវបានដាក់ក្រោមការពិនិត្យពីបទ៖ សមគំនិតក្នុងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសម្អាតប្រាក់ ប្រព្រឹត្តនៅ ចំណុចអគារ១៣ជាន់ ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ មាត្រា ៥ កថាខណ្ឌ ៣ ចំណុច ១ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា ៣៨ នៃច្បាប់ស្តីការប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។
ជាមួយគ្នានេះ លោក នួន នីណារ៉ូ ក៏ត្រូវបានតុលាការបង្កកទ្រព្យសម្បត្តិចំនួន ៩ទីតាំងផងដែរ៕ដោយ៖តារា
ខាងក្រោមនេះដីកាបង្គាប់ឱ្យចាប់ខ្លួនលម្អិតរបស់លោក ឆៃ វិវឌ្ឍនៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ៖










