តុលាការចេញ​ដីកា​បង្គាប់​ឱ្យចាប់ខ្លួន​ ឈ្មោះ​ នួន​ នីណារ៉ូ​ ជានាយរង​សេនាធិការ​កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ ពាក់ព័ន្ធ​បទល្មេីស​ សមគំនិតក្នុង​អំពេីឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ និង​ សម្អាត​ប្រាក់​

ចែករំលែក៖

ភ្នំពេញ​៖ តុលាការចេញ​ដីកា​បង្គាប់​ឱ្យចាប់ខ្លួន​ ឈ្មោះ​ នួន​ នីណារ៉ូ​ អតីតជាមេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បច្ចុប្បន្នមានតួនាទី​ជា​នាយរង​សេនាធិការ​កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ ពាក់ព័ន្ធ​បទល្មេីស​ សមគំនិតក្នុង​អំពេីឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ និង​ សម្អាត​ប្រាក់​។​ នេះបេីយោង​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​លោក ឆៃ វិវឌ្ឍនៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី​២២​ ខែឧសភា​ ឆ្នាំ​២០២៦។

យោង​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​លោក ឆៃ វិវឌ្ឍនៈ​បានបញ្ជាក់ថា​ ក្រោយពីបានពិនិត្យលើសំណុំរឿងចប់សព្វគ្រប់យល់ឃើញថា ជនត្រូវចោទឈ្មោះ នួន នីណារ៉ូ​ត្រូវបានដាក់ក្រោមការពិនិត្យពីបទ៖ សមគំនិតក្នុងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសម្អាតប្រាក់ ប្រព្រឹត្តនៅ ចំណុចអគារ១៣ជាន់ ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ មាត្រា ៥ កថាខណ្ឌ ៣ ចំណុច ១ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា ៣៨ នៃច្បាប់ស្តីការប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។ 

ជាមួយគ្នានេះ​ លោក នួន​ នីណារ៉ូ​ ក៏ត្រូវបានតុលាការបង្កកទ្រព្យសម្បត្តិចំនួន ៩ទីតាំងផងដែរ​៕ដោយ​៖តារា​

ខាងក្រោមនេះ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លម្អិត​របស់​លោក ឆៃ វិវឌ្ឍនៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ៖

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print