ខេត្តបាត់ដំបង : បើយោងតាមប្រភពច្បាស់ការពីមន្ត្រីក្រសួងមហាផ្ទៃបានបង្ហេីបអោយដឹងថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការងារលោកវរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងហើយ ដេីម្បីស្រាវជ្រាវរកភាពមិនប្រក្រតីក្នុងការកសាងសំណុំរឿងករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅខេត្តបាត់ដំបងកាលពីថ្ងៃទី១៦ ខែ កុម្ភៈ ឆ្នាំ ២០២៦ ។
បេីដូច្នេះមែនក្រុមគ្រួសារសពជនរងគ្រោះមានពន្លឺយុត្តិធម៌កាន់តែច្រេីនហេីយ ។
សូមបញ្ជាក់ថា, ក្រុមគ្រួសារជនរងគ្រោះពិតបានមានសំណាងណាស់ដែលមានព្រះរាជអាជ្ញា ប្រធានសាលាដំបូងខេត្តបាត់ដំបង អនុវត្តន៍ច្បាប់ប្រកបដោយវិជ្ជាជីវៈស្វែងរកការពិតដេីម្បីនាំយកជនបង្ករពិតប្រាកដមកទទួលខុសត្រូវចំពោះមុខច្បាប់ ។ ថ្វីត្បិតពេលនេះជនបង្ករឈ្មោះ សយ បូរ៉ា ថៅកែផ្សារទំនើបហេងឆៃលីរត់គេចខ្លួនទៅក្រៅប្រទេសក៏ដោយ យុត្តិធម៌សម្រាប់ក្រុមគ្រួសារជនរងគ្រោះត្រូវតែមាន ។
តែអ្វីដែលក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសកំពុងបេីកភ្នែកមេីលនោះគឺថា តេីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មានវិធានការបែបណាចំពោះ ប្រធានការិយាល័យនគរបាលចរាចរណ៍ខេត្តបាត់ដំបង ដែលកែសំណុំរឿងពីសទៅខ្មៅ ពីខ្មៅទៅស ? ហ៊ានប្រព្រឹត្តបំពានច្បាប់ ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ៕
ដោយ : សិលា










