Harry Kane រកបានបីគ្រាប់ជួយ Bayern Munich យកឈ្នះ Stuttgart ក្នុងវគ្គផ្តាច់ព្រ័ត្រ German Cup

ចែករំលែក៖

ប្រធានក្រុមអង់គ្លេស Harry Kane រកបានបីគ្រាប់នៅតង់ទីពីរ ខណៈដែល Bayern Munich យកឈ្នះ Stuttgart ក្នុងវគ្គផ្តាច់ព្រ័ត្រ German Cup ដើម្បីបញ្ចប់រដូវកាលជាមួយពានពីរគឺ អាល្លឺម៉ង់Bundesliga និងអាល្លឺម៉ង់Cup។

បន្ទាប់ពីបញ្ចប់តង់ទី 1 ដោយគ្មានគ្រាប់បាល់នៅកីឡដ្ឋាន Olympiastadion ក្នុងទីក្រុងប៊ែរឡាំង Kane បានជួយក្រុមរបស់លោក Vincent Kompany នាំមុខនៅនាទីទី 55 ។ អតីតខ្សែប្រយុទ្ធក្រុម Tottenham រូបនេះបានបន្ថែមគ្រាប់ទីពីរ ក្នុងពេលនាទី 10មុនចប់ការប្រកួត ប៉ុន្តែគាត់មានឪកាសស៊ុតបញ្ចូលទីដោយបាល់ប៉េណាល់ទីចុងម៉ោងធ្វើឱ្យBayern ទទួលបានជ័យជម្នះ3-0។

គ្រាប់បាល់ឈ្នះពានរង្វាន់របស់ Kane បានជួយដល់រដូវកាលដ៏គួរឲ្យកត់សម្គាល់ជាមួយ Bayern ដែលគាត់បានបញ្ចប់ដោយការស៊ុតបញ្ចូលទីដ៏គួរឲ្យភ្ញាក់ផ្អើលចំនួន 61 គ្រាប់ក្នុងការប្រកួត 51 លើក។

បន្ទាប់ពី Bayern បានឈ្នះពាន Bundesliga សម្រាប់រដូវកាលទី 2 ដែលដំណើរការកាលពីដើមខែឧសភា និង German Supercup កាលពីខែសីហាកន្លងទៅ ឥឡូវនេះ Kane បានឈ្នះពានរង្វាន់ចំនួន 4 ចាប់តាំងពីចូលរួមជាមួយក្លឹបយក្សអាល្លឺម៉ង់នៅរដូវក្តៅឆ្នាំ 2023 ។

...

ការឈ្នះដ៏ងាយស្រួលលើក្រុម Stuttgart លើកនេះផ្តល់ឱ្យ Bayern នូវការឈ្នះពាន German Cup លើកទី 21 របស់ពួកគេ និងជាលើកទីមួយរបស់ពួកគេចាប់តាំងពីឆ្នាំ 2019-20 ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print