លោក នុត ពុធដារ៉ា និងមន្រ្តីសាលាខណ្ឌដង្កោអញ្ជើញកាន់បិណ្ឌវេណទី៥ នៅវត្តកំពង់ក្តុល

ចែករំលែក៖

ភ្នំពេញ៖ ដោយសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០១៦ នេះ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ៥រោច ខែភទ្របទ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជុំវិញខណ្ឌ ចូលរួមកាន់បិណ្ឌវេណទី៥ នៅវត្តរតនៈតេជះ ហៅវត្តកំពុងក្តុល ស្ថិតក្នុសង្កាត់សាក់សំពៅ ខណ្ឌដង្កោ។

ក្នុងឱកាសនោះ លោកអភិបាល និងសហការី បានប្រគេនបច្ច័យកសាង ១លានរៀល ប្រគេនព្រះសង្ឃ ១៥អង្គ ក្នុងមួយអង្គ ២ម៉ឺនរៀល ចៅអធិការ ៣ម៉ឺនរៀល ទេយ្យទានជាគ្រឿងឧបភោគ ជាច្រើនមុខទៀត។

លោក នុត ពុធដារ៉ា អភិបាលខណ្ឌ បានថ្លែងអំពីប្រពៃណីរបស់ខ្មែរយើងដែលត្រូវបានប្រជាពលរដ្ឋខ្មែរថែរក្សាទុកតាំងពីបុរាណកាលមក ហើយពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានប្រារពឡើងជារៀងរាល់ឆ្នាំដើម្បីឧទ្ទិសកុសលជូនដល់បុព្វរីជន ដែលបានចែកឋាននៅកាន់បរមលោកទៅហើយ ដើម្បីទទួលបានសេចក្តីសុខ សិរីសួស្តី សម្រាប់ការរស់នៅ ប្រកបរបរទទួលទានផ្ទាល់ខ្លួនផងដែរ។

ជាមួយនឹងការធ្វើបុណ្យប្រពៃណីនេះ ក៏ជាការបង្ហាញអំពីការរីកចម្រើនរបស់ប្រទេសជាតិទាំងលើវិស័យពុទ្ធចក្រ និងអាណាចក្រ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕

img_6681 img_6683 img_6685 img_6687 img_6689

...

ដោយ៖ជីម ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print