ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅព្រឹកថ្ងៃអាទិត្យទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ សូមជំរាបនឹងក្រើនរំលឹកដល់បងប្អូនទាំងអស់នៅក្នុងខេត្តកំពត ដែលជាម្ចាស់ផ្ទះជួល រីស៊ត និងសណ្ឋាគារ មេត្តាជ្រាបថា ពាក់ពន្ធ័នឹងការជួលទីតាំងស្នាក់នៅអោយជនបរទេសទាំងអស់ត្រូវត្រួតពិនិត្យរាល់លិខិតឆ្លងដែលទាំងអស់នៃជនបរទេសដែលមានបំណងជួលសំរាប់ស្នាក់នៅ នឹងត្រូវរាយការណ៏មកអាជ្ញារធរ ដែលគ្រប់គ្រងនៅក្នុងឃុំសង្កាត់នៃទីតាំងអាគាររបស់បងប្អូន និងហាមជាដាច់ពាក់ពន្ធ័ទៅនឹង Scam online ។
លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពត បានគូសបញ្ជាក់ថា ក្នុងករណីជួលឱ្យជនបរទេសស្នាក់នៅហើយសមត្ថកិច្ចត្រួតពិនិត្យឃើញថាជនបរទេសដែលស្នាក់នៅគ្មានលិខិតឆ្លងដែន នោះម្ចាស់ទីតាំងត្រូវពិន័យជាប្រាក់ចំនួន ៤ លានរៀលក្នុងម្នាក់ ហើយប្រសិនបើម្ចាស់ទីតាំងពាក់ពន្ធ័ទៅនឹង Scam Online ទៀតនោះនឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់បន្ថែមទៀត ។
គួរជម្រាបជូនថា កាលពីម្សិលមិញនេះ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកទឹកឈូ បានចុះធ្វើរដ្ឋបាលចំហ នៅភូមិក្រាំង ឃុំត្រពាំងធំ ស្រុកទឹកឈូ លើជនជាតិឥណ្ឌា ចំនួន ០៩ នាក់សង្ស័យលួចធ្វើសកម្មភាព Scam Online ។ ជាមួយគ្នានេះនៅរសៀលថ្ងៃដដែលនេះ កម្លាំងអធិការក្រុងកំពត បានរកឃើញជនជាតិបង់ក្លាដេសចំនួន ០៨ នាក់ដែលបានលួចស្នាក់នៅខុសច្បាប់ក្នុងក្រុងកំពត ។
ដោយឡែកចំពោះម្ចាស់ផ្ទះក្នុងករណីមិនរាយការណ៍ឱ្យសមត្ថកិច្ចក៏ត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ដូចគ្នា សូមចូលរួមសហការណ៏ជាមួយសមត្ថកិច្ចដើម្បីលប់បំបាត់ Scam Online ឱ្យអស់ពីទឹកដីកម្ពុជារបស់យើង៕ដោយ៖តារា










