កម្លាំងគណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ ចុះបង្ក្រាបទីតាំងផ្ទះវីឡាមួយកន្លែង សង្ស័យថាមានការលួចលាក់ដំណើរការអាជីវកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ឃាត់ខ្លួនមនុស្សចំនួន ៨៣នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងផ្ទះវីឡាមួយកន្លែង ដែលសង្ស័យថាមានការលួចលាក់ដំណើរការអាជីវកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយឃាត់ខ្លួនមនុស្សសរុបចំនួន ៨៣នាក់។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​ នៅថ្ងៃទី​២៤​ ខែឧសភា​ ឆ្នាំ​២០២៦។

រដ្ឋបាលខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ ក្នុងប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅទីតាំងផ្ទះវីឡាមួយកន្លែង ក្នុងភូមិ៥ សង្កត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ការចុះអនុវត្តវិធានការច្បាប់នេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់របស់ លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុផងដែរ។

ជាក់ស្ដែង​ជាលទ្ធផលនៅក្នុងកិច្ចប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានរកឃើញ និងដកហូតសម្ភារ ព្រមទាំងឧបករណ៍អេឡិចត្រូនិចមួយចំនួនធំ ដែលជាឧបករណ៍សង្ស័យជាប់ពាក់ព័ន្ធនឹងសកម្មភាពបទល្មើសបច្ចេកវិទ្យា។ ជាមួយគ្នានោះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនបរទេសចំនួន ៨៣នាក់ (ក្នុងនោះមានស្រី ២២នាក់)។

...

បច្ចុប្បន្ន ជនបរទេសទាំង ៨៣នាក់ រួមទាំងម្ចាស់ទីតាំងដែលជាជនជាតិខ្មែរ និងសម្ភារវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបន្តអនុវត្តនីតិវិធីទៅតាមផ្លូវច្បាប់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print