អាវុធហត្ថឃាត់ខ្លួនជនសង្ស័យ០៤នាក់ក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្កែ បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០៤នាក់ជាប់ពាក់ព័ន្ធក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

កិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅត្រង់ចំណុចក្រុមទី០៧ ស្ថិតក្នុងភូមិកំពង់ម្តោក ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថស្រុកសង្កែ ដោយបានឃាត់ខ្លួនជនសង្ស័យ ០៤នាក់ :

១. ឈ្មោះ សុន គឹម ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរចាក់មេក្រូ

២. ឈ្មោះ ងួន សេរី ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកម្មករ 

៣. ឈ្មោះ ស្រុក រដ្ឋា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកម្មករ

៤. ឈ្មោះ វុធ ពន្លក ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករ ទាំងបួននាក់រស់នៅភូមិកំពង់ម្តោក ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។

...

វត្ថុតាងដកហូតរួមមាន ,គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក (ice)ចំនួន ០១កញ្ចប់ ទម្ងន់ ០.៤២ក្រាម (ថ្លឹងទាំងសំបក) ,ទូរស័ព្ទ០២គ្រឿង និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត បន្ទាប់មកទាំងជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print