នៅទីបំផុត ចិនបានទទួលស្គាល់ថា ស្ថានីយអវកាសដំបូងរបស់ខ្លួន នឹងធ្លាក់មកផែនដី ក្រោយបញ្ចប់តួនាទីតាំងពីខែមីនា ឆ្នាំ២០១៦ ។
សារព័ត៌មានស៊ីនហួ បានផ្សាយថា នៅក្នុងសន្នីសីទកាសែតកាលពីសប្តាហ៍កន្លងមក លោក Wu ping មន្ត្រីជាន់ខ្ពស់ នៃកម្មវិធីអវកាសចិនបានបញ្ជាក់ថា ស្ថានីយអវកាស Tiangong-1 របស់ប្រទេសនេះ នឹងធ្លាក់ដោយសេរីចុះមកផែនដីនាឆ្នាំ២០១៧ ។
លោក Wu Ping បញ្ជាក់ថា «តាមការគណនារបស់យើង ភាគច្រើននៃស្ថានីយអវកាសត្រូវបានឆេះទាំងស្រុងពេលធ្លាក់» ។ ពេលនេះស្ថានីយខាងលើកំពុងតែបន្តសកម្មភាពនៅក្នុងកម្ពស់៣៧០គីឡូម៉ែត្រពីផែនដី ។
ស្ថានីយ Tiangong 1 គឺជាស្ថានីយដំបូងបង្អស់របស់ចិនបានបញ្ជូនទៅកាន់ អាវកាសកាលពីឆ្នាំ២០១១។ តួនាទីនៃស្ថានីយខាងលើ បានបញ្ចប់កាលពីខែមីនាកន្លងមក ។ តាំងពីពេលនោះ មកស្ថានីយខាងលើបានអស់ ពេលវេលាដំណើរការ ហើយអាចធ្លាក់ចុះផែនដីដោយសេរីក្នុងពេលណាមួយ ។ ប៉ុន្តែរដ្ឋាភិបាលចិននៅតែរក្សាភាពស្ងៀមស្ងាត់ចំពោះព័ត៌មានខាងលើ ។
កាលពីសប្តាហ៍កន្លងមកចិនបានចាប់ផ្តើមបាញ់បង្ហោះផ្នែកដំបូងនៃស្ថានីយអវកាស Tiangong 2 ឡើងទៅកាន់លំហរអាកាស ដើម្បីត្រៀមបង្កើត ស្ថានីយថ្មីសម្រាប់ការស្រាវជ្រាវរបស់ខ្លួន ។
ការបង្កើតស្ថានីយ៍អាវកាសរួចរាល់ចិននិងបញ្ជូនមនុស្សទៅកាន់ទីនោះ។បន្ទាប់ពីបានបាញ់បញ្ជូនបន្ទប់ពិសោធន៍អវកាសប្រកបដោយជោគជ័យនៅយប់ថ្ងៃទី១៥ កញ្ញាមកយានអវកាសដែលចិនគ្រោងនឹងបាញ់បញ្ជូនទៅដាក់ក្នុងតារាវិថីក្នុងឆ្នាំ២០២២ គឺជាយានអវកាសដែលអាចផ្ទុកអវកាសយានិកបានដល់ទៅ ៦នាក់និងដែលអាចស្ថិតក្នុងតារាវិថីបានយ៉ាងតិច ១០ឆ្នាំ។
លោកហ្ស៊ូ ជាំងពីងប្រធានវិស្វករផ្នែកកម្មវិធីយានអវកាសស្នាក់នៅបានបញ្ជាក់នៅក្នុងទីភ្នាក់ងារសារព័ត៌មានស៊ីនហួរថា ស្ថានីយ៍អវកាសរបស់ចិនមានទម្ងន់ត្រឹមតែ ៦០តោនប៉ុណ្ណោះពោលតិចជាងស្ថានីយ៍អវកាសអន្តរជាតិ ISS ដែលមានទម្ងន់ដល់ទៅ ៤៥០តោន។ មួយវិញទៀត ស្ថានីយ៍អវកាសរបស់ចិនត្រូវបានសាងសង់ដោយចែកចេញជា៣ប្រលោះ គឺ ២ប្រលោះសម្រាប់ការចុះចតរបស់យានអវកាសស្នាក់នៅបាន និង១ប្រលោះសម្រាប់ការចុះចតរបស់យានអវកាសមិនអាចស្នាក់នៅបាន។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបានបន្ថែមថា ស្ថានីយ៍អវកាសអន្តរជាតិ ISS នឹងបន្តបេសកកម្មរបស់ខ្លួនយ៉ាងតិចដល់ឆ្នាំ ២០២៤ហើយនៅក្រោយការបញ្ចប់បេសកកម្មរបស់ ISS ចិននឹងក្លាយជាប្រទេសតែមួយគត់ដែលមានស្ថានីយ៍អវកាសជាអចិន្រ្តៃយ៍របស់ខ្លួន ។
សូមជម្រាបជូនថានៅយប់ថ្ងៃព្រហស្បតិ៍ ទី១៥ កញ្ញាចិនទើបបានបាញ់បញ្ជូនបន្ទប់ពិសោធន៍អវកាសទី២ ដោយជោគជ័យមុននឹងឈានដល់ការបញ្ជូនស្ថានីយ៍អវកាសស្នាក់នៅបាននាពេលខាងមុខ ៕
ប្រែសម្រួល៖ ម៉ែវ សាធី