លោក​ ប៉ា​ សុជាតិវង្ស​ បានដឹកនាំកិច្ចប្រជុំសម្របសម្រួលការងាររៀបចំតម្លើងកាមេរ៉ាសុវត្ថិភាពទាំង៦០០គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ លោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំសម្របសម្រួលការងាររៀបចំតម្លើងកាមេរ៉ាសុវត្ថិភាពទាំង៦០០គ្រឿង ដើម្បីពន្លឿនឱ្យបានរួចរាល់មុនថ្ងៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខនេះ។

គួរបញ្ជាក់ថា កាមេរ៉ាសុវត្ថិភាពទាំង៦០០គ្រឿងនេះ គ្រប់ដណ្ដប់ទូទាំង១២ខណ្ឌ តាមតំបន់ និងផ្លូវសំខាន់ៗ ដើម្បីរួមចំណែកលើកកម្ពស់សន្តិសុខ សុវត្ថិភាពសង្គមទាំងមូល។ បច្ចុប្បន្នសម្ភារភាគច្រើនត្រូវបានបញ្ជូនមកដល់ និងប្លង់ដែលត្រូវដាក់ក៏រៀបចំរួចរាល់ហើយដែរ៕

image image image image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print