ខេត្តកំពង់ស្ពឺ ÷ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១២និន៣០នាទី ស្ត្រីជាម្ដាយទូច ធឿន អាយុ៦៦ឆ្នាំ នៅភូមិរំលេច ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានមកដាក់ពាក្យបណ្តឹងទៅលើឈ្មោះ គុំ ចាន់ថន ភេទប្រុស អាយុ ៣៤ឆ្នាំនៅផ្ទះជាមួយគ្នា (ត្រូវជាកូនបង្កើត)ពីបទហិង្សាវាយបំភ្លេចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ។
ស្ត្រីជាម្ដាយបានប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង៩និង ១០នាទីថ្ងៃខែដដែល គាត់កំពុងនៅផ្ទះ កូនប្រុសរបស់គាត់បានសុំលុយចំនួន៣០,០០០៛(បីម៉ឺនរៀល) ប៉ុន្តែគាត់មិនឲ្យបណ្ដាលឱ្យកូនមិនសប្បាយចិត្តដោយក្តៅ ក្រហាយក៏បានបោកសម្ភារ:ក្នុងផ្ទះបណ្តាលឲ្យខូចខាតដូចជា
– ចានមួយចំនួន
-ឆ្នាំងសម្ល២
-ឆ្នាំងភ្លើងដាំបាយ១
-ទូរទឹកកក១
+ធុងបាស់១ និងសម្ភារ:មួយចំនួនទៀតនឹងកាន់ដាវ កាំបិតផ្គាក់ និងដែក គំរាមម្ដាយមិនអោយចូលផ្ទៈ
នៅវេលាម៉ោង ១៧និង២០នាទី កម្លាំងផ្នែកព្រហ្មទណ្ឌស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍រលាំងគ្រើល បានឃាត់ មកសាកសួរហើយជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានបោកបំផ្លិចបំផ្លាញសម្ភារៈក្នុងផ្ទះ ពិត ប្រាកដមែន។
ករណីខាងលើជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕










