ក្រោយការសាកល្បងគ្រាប់បែកបរមាណូរបស់ទីក្រុងព្យុងយ៉ាង រដ្ឋមន្ត្រីក្រសួងការពារជាតិអាមរិកលោក Ashton Carter បញ្ជាក់ថា កម្លាំងទាហ៊ានអាមេរិកនៅកូរ៉េខាងត្បូងបានត្រៀមលក្ខណគ្រប់ពេល «អាចវាយប្រហារបាននៅយប់នេះតែម្តង»។
ការប្រកាសរបស់លោក Ashton Carter ក្រោយរយពេលពីរសប្តាហ៍ដែលកូរ៉េខាងជើងបានសាកល្បងគ្រាប់បែកបរមាណូដោយជោគជ័យជាលើកទី៥។ តាមសារព័ត៌មានកូរ៉េខាងជើង ការសាកល្បងគ្រាប់បែកបរមាណូមានទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមក។ ការសាកល្បងនោះបង្ហាញពីភាពជោគជ័យនៅក្នុងការពង្រួមតូចនៃក្បាលគ្រាប់បរមាណូសម្រាប់បំពាក់នៅលើកាំជ្រួចមីស៊ីល និងមានកម្លាំងផ្ទុះខ្លាំងជាងមុន។
ប្រធានាធបិតីកូរ៉េខាងត្បូង លោកស្រី ផាក យុងហេ បញ្ជាក់ថា ការសាកល្បងខាងលើរបស់លោក គីម ជុងអ៊ុន និងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅនិងទទួលរងការដាក់ទណ្ឌកម្មកាន់តែច្រើនឡើងពីសហគមន៍អន្តរជាតិ។
នៅពេលនេះអាមេរិកមានទាហ៊ានប្រមាណ ២៥,៨០០នាក់ឈរជើងនៅកូរ៉េខាងត្បូងជួយការពារសន្តិសុខដល់ប្រទេសនេះគេចផុតពីការវាយប្រហាររបស់កូរ៉េខាងជើង។ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបញ្ជាក់ថា អាមេរិកនិងការពារទីក្រុងសេអ៊ូលគេចផុតពីការវាយប្រហារពីកូរ៉ែខាងជើង។
បច្ចុប្បន្នអាមេរិកបានបន្ថែមអាវុធនៅកូរ៉េខាងត្បូង ដើម្បីការពារនិងវាយប្រហារប្រកបដោយប្រសិទ្ធិភាពបំផុតទៅលើសត្រូវ ដោយអាមេរិកបានបញ្ជូនយន្តហោះទមា្លក់គ្រាប់ B-1B ទីកាន់ទីតំាងនៅកូរ៉េខាងត្បូង ដែលជាការឆ្លើយតបនឹងការសាកល្បងនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង។ អាមេរិកបានបញ្ជូនយន្តហោះទំលាក់គ្រាប់បែក២គ្រឿង ចេញពីមូលដ្ឋានអាកាស អាន់ដឺសេន នៅកោះហ្គាំ សមុទ្រប៉ាស៊ីហ្វិក សំដៅមកដែនអាកាសកូរ៉េខាងត្បូង។ នៅកូរ៉េខាងត្បូង យន្តហោះទម្លាក់គ្រាប់បែកទាំង២ ហោះពីលើមូលដ្ឋានអាកាសអាមេរិក អូសាន់ ចំងាយប្រមាណ ៦៤គីឡូម៉ែត្រពីភាគខាងត្បូង ក្រុងសេអ៊ូល។
តាមរយៈការហោះហើររបស់យន្តហោះទម្លាក់គ្រាប់បែកអាមេរិកទាំង២គ្រឿង នៅថ្ងៃអង្គារនេះ មេបញ្ជាការយោធាអាមេរិកប្រចាំនៅកូរ៉េខាងត្បូង បានគូសបញ្ជាក់ឡើងវិញ នូវជំហរអាមេរិកក្នុងការការពារប្រទេសសម្ព័ន្ធមិត្តក្នុងតំបន់។ អាមេរិកមានកងទ័ព ២៨.៥០០នាក់នៅកូរ៉េខាងត្បូង។ មេបញ្ជាការយោធាអាមេរិកក៏បានលើកឡើងផងដែរ នូវខែលមីស៊ីលប្រឆាំងមីស៊ីលអាមេរិក ប្រភេទ THAAD ដែលត្រូវដំឡើងនៅកូរ៉េខាងត្បូងចប់សព្វគ្រប់នៅចុងឆ្នាំ២០១៧ ។
ចិនជំទាស់ដាច់ខាតនឹងការដាក់ខែលមីស៊ីលប្រឆាំងមីស៊ីលរបស់អាមេរិក ជិតទឹកដីចិន ព្រោះចិនយល់ថា គេអាចប្រើវាដើម្បីស៊ើបយកព័ត៌មានទាក់ទងប្រព័ន្ធយោធាចិនបាន។ ក្រុមប្រឆាំងកូរ៉េខាងត្បូងក៏ជំទាស់នឹងការដំឡើងខែលមីស៊ីលអាមេរិកដូចគ្នា ព្រោះវាអាចបង្កភាពតានតឹងក្នុងតំបន់៕
ប្រែសម្រួល៖ ម៉ែវ សាធី