មន្ត្រីពន្ធនាគារខេត្តស្វាយរៀងចុះឆែកឆេរបន្ទប់ឃុំឃាំងដើម្បីស្វែងរកសម្ភារៈហាមឃាត់ និងសម្រួលភាពចង្អៀតណែន

ចែករំលែក៖

ខេត្តស្វាយរៀង៖ មន្ត្រីពន្ធនាគារខេត្តស្វាយរៀងបានចុះឆែកឆេរបន្ទប់ឃុំឃាំងដើម្បីស្វែងរកសម្ភារៈហាមឃាត់ និងសម្រួលភាពចង្អៀតណែន។

   ជាក់ស្តែង នាព្រឹកថ្ងៃអង្គារទី២៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមន្ត្រីពន្ធនាគារខេត្តស្វាយរៀងបានចុះយុទ្ធនាការឆែកឆេរតាមបន្ទប់ជនជាប់ឃុំ ដើម្បីស្វែងរក ដកហូតសម្ភារៈហាមឃាត់ និងរៀបចំសម្រួលដោះស្រាយបញ្ហាចង្អៀតណែន។

   ប្រតិបត្តិការនេះធ្វើឡើងក្រោមការអនុញ្ញាតពីលោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ គង់ សំអាត ប្រធានពន្ធនាគារខេត្ត និងដឹកនាំផ្ទាល់ដោយ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ អ៊ុំ រ៉ាយឿង អនុប្រធានពន្ធនាគារទទួលផែនប្រតិបត្តិ ដោយមានការចូលរួមពីមន្ត្រីការិយាល័យទាំង៥។

   សូមបញ្ជាក់ថា សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសន្តិសុខ សុវត្ថិភាព ធានាមិនឱ្យមានការលួចលាក់ប្រើប្រាស់វត្ថុហាមឃាត់គ្រប់ប្រភេទ និងដើម្បីពិនិត្យរៀបចំកែសម្រួលកន្លែងស្នាក់នៅរបស់ជនជាប់ឃុំឱ្យមានរបៀបរៀបរយផងដែរ៕ ដោយសុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print