ភ្នំពេញ ៖ មានករណីអគ្គិភ័យឆេះមួយកន្លែងតាមបណ្ដោយមហាវិថីកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បង្កនៅវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បណ្ដាលឲ្យរថយន្តក្រុងនិងរថយន្តទំនេីប ព្រមទាំងរុឺម៉ក និងមនុស្ស៣នាក់បានរងរបួស ។
យោងតាមរបាយការណ៍របស់មន្ត្រីជំនាញ បានឲ្យដឹងថា ករណីអគ្គិភ័យឆាបឆេះនេះ បណ្តាលមកឆ្លងចរន្តភ្លើងក្នុងរថយន្តបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតរថយន្តក្រុងដឹកអ្នកដំណេីរ ពណ៌ក្រហម អស់៧០% ព្រមទាំងម៉ូតូរឺម៉កចំនួន០២គ្រឿងទៀតរងការខូចខាត និងរថយន្តស៊េរីទំនេីប០១គ្រឿង និងរបួស០៣នាក់ ជនជាតិខ្មែរ ០១នាក់ និងជនជាតិបរទេស ០២នាក់។
នៅវេលាម៉ោង១០:៥៥នាទីព្រឹក ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡានស្មើនឹង០៨ម៉ែត្រគូប និងរថយន្តជំនួយ ទីក្រុងកោះពេជ្រ ចំនួន០២គ្រឿង ប្រេីប្រាស់ទឹកអស់០២ឡាន ស្មេីនឹង០៨ម៉ែត្រគូប៕ដោយ ៖ ភារ៉ា ដង្កោ










