កម្លាំងរាជអាវុធហត្ថខេត្តកំពង់ចាម ឃាត់ម្ចាស់ ម៉ូតូ ២គ្រឿង ពាក់ព័ន្ធនឹងករណីកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសបច្ចេកទេស

ចែករំលែក៖

ខេត្តកំពង់ចាម÷នៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នេះ កម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថខេត្តកំពង់ចាម បានឃាត់ម៉ូតូបំពាក់បំពង់ស៊ីម៉ាំងកែច្នៃខុសបច្ចេកទេសបំពងសំឡេងឮចំនួន ០២គ្រឿង និងបង្ក្រាបជនបង្ក ០២នាក់ ខណៈពេលដែល កំពុងចុះល្បាត នៅក្នុងភូមិសាស្ត្រក្រុងកំពង់ចាម ត្រង់ចំណុចភូមិទី១៥ សង្កាត់កំពង់ចាម និងចំណុចភូមិបឹងស្នាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

បើតាម លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ចាម ឲ្យដឹងថា ការឈានទៅបង្ក្រាប និងឃាត់ខ្លួនជនបង្ក ទាំង ២នាក់ នោះ ដោយសារតែពួកគាត់ បានកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសបច្ចេកទេស បានបំពងសំឡេងលាន់លឺខ្លាំងៗរំខានអ្នកដទៃ ។ ជនបង្កទាំង ០២នាក់នោះ ទី១ រស់នៅភូមិព្រៃកំពែង ឃុំព្រៃកំពែង ក្រុងសួង ខេត្តត្បូងឃ្មុំ និង២ រស់នៅភូមិកោះប៉ែន ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

...

បច្ចុប្បន្ន ជនបង្ក និងម៉ូតូខាងលើ ត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បី ចាត់ការតាមនីតិវិធី ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print