ភ្នំពេញ÷ដោយទទួលបានការណែនាំពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១៤:០៥នាទីរសៀលលោកវសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការខណ្ឌទួលគោកបានដឹកនាំកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាខដ្ឋានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណី ៖ លួច និងប្រើ ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (បើកទ្វាររថយន្តលួចយកកាបូបលុយជនជាតិចិន) ស្រាវជ្រាវឃាត់ខ្លួននៅចំណុចបណ្តយផ្លូវលេខ២៧១ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចមុខផ្ទះលេខ៤២២A ផ្លូវលេខ២៤៥ ក្រុមទី៣២ ភូមិ១១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល២១:០៣នាទី ។
ជនសង្ស័យឈ្មោះ ជាតិ វាសនា ហៅ អាហ្គេន ភេទ ប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ។
វត្ថុតាងចាប់យកមានម៉ូតូ០១គ្រឿងម៉ាក Honda DreamC125 ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ 1X-3602 លេខតួនិងម៉ាស៊ីន 8259743 ។
ជនរងគ្រោះឈ្មោះ ZHOU XIN ZHI ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិចិន មុខរបអ្នកទេសចរណ៍ ស្នាក់នៅផ្ទះជួលបុរីប៉េងហួតផ្លូវ៥០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សម្ភារ:បាត់បង់មានកាបូបស្ពាយពណ៌ខ្មៅ ចំនួន០១ , លុយដុល្លារចំនួន ១៤០$ (មួយរយសែសិបដុល្លារសហរដ្ឋអាមេរិច) និងលុយចិនចំនួន ៣០០យ័ន ។
សម្ភារៈត្រូវបានប្រគល់ជូនជនរងគ្រោះវិញហេីយ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរកសាងសុំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕










