ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តទំនេីបម៉ាក CHANGAN មួយគ្រឿងបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវបាក់ចំនួន១កង់រងការខូចខាតផ្នែងខាងមុខយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកេីតឡើងកាលពីវេលាម៉ោង ២:៤០នាទីយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅ តាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក CHANGAN ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2CM-5957បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលុះលុះពេលបើកមកដល់ចំណុចកើតហេតុខាងលើខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតជ្រុលទៅបុករបាំងថហមបាក់ចំនួន១កង់ ចំណែករថយន្តខូចខាតមួយកំណាត់មុខយ៉ាងដំណំ សំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមនោះដែរអ្នកបើកបរបានគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្រ្តីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេបណ្តោះអាសន្ន រងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ ៖ ភារ៉ា ដង្កោ










