មួយគ្រាប់កីឡាករJean-Philippe Mateta បានជួយក្រុម Crystal Palace លើកពានរង្វាន់អឺរ៉ុបជាលើកដំបូងរបស់ពួកគេ ខណៈដែលក្រុមឥន្ទ្រីមកពីអង់គ្លេស បានទម្លាក់ក្រុម Rayo Vallecanoដោយលទ្ធផល1-0 ក្នុងវគ្គផ្តាច់ព្រ័ត្រ Conference League ។
លោក Oliver Glasner គ្រូបង្វឹករបស់ក្លឹប Palace ដែលនឹងចាកចេញពីក្លឹបដោយបានដឹកនាំពួកគេឈ្នះពានរង្វាន់ FA Cup, Community Shield និងឥឡូវនេះ Conference League ក្នុងការប្រកួតរយៈពេល 2 ឆ្នាំកន្លះដ៏អស្ចារ្យនៅឯ Selhurst Park ។
នៅក្នុងខែមករា Glasner បានប្រកាសថាគាត់នឹងចាកចេញពីក្លឹបនៅរដូវក្តៅ។ Palace មិនដែលឈ្នះពានទេនៅពេលគាត់មកដល់ ប៉ុន្តែគាត់បានចាកចេញដោយបានលើកពាន FA Cup, Community Shield និងឥឡូវនេះជាពានរង្វាន់អឺរ៉ុបដំបូង។
ជ័យជម្នះនេះនឹងធ្វើឱ្យCrystal Palace មានកៅអីលេងEuropa Leagueនៅរដូវកាលក្រោយ។
អ្នកគាំទ្រ Palace បានយំ រាំ និងច្រៀងនៅកីឡាដ្ឋាន Red Bull Arena ជាមួយនឹងពិធីជប់លៀងរាប់ពាន់នាក់ទៀតនៅតាមផ្លូវនៃទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់និងកន្លែងផ្សេងទៀតនៅកីឡាដ្ឋាន Selhurst Park នៅភាគខាងត្បូងទីក្រុងឡុងដ៍កំពុងមើលនៅលើអេក្រង់៕










