ស្រឡាញ់គ្នាបាន៩ខែខាងស្រីសុំបែក ខាងប្រុសមិនព្រមតាមកាប់ប្រហារដល់ក្នុងបន្ទប់រងរបួសធ្ងន់

ចែករំលែក៖

    ភ្នំពេញ៖​ បុរសជាសង្សាដែលជាជនដៃដល់ម្នាក់បានចូលទៅកាប់នារីសង្សាដល់ក្នុងបន្ទប់ជួលជាច្រើនកាំបិតបណ្តាលឲ្យនាងរងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ ខណៈនារីជាសង្សាសុំបែកតែខាងប្រុសមិនព្រមក៏កើតជាភ្លេីងកំហឹង​ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវបេតុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមការបញ្ជាក់ពីនារីរងគ្រោះបានឲ្យដឹងថា ដោយពួកគាបានស្រលាញ់គ្នាជាសង្សារយៈពេលប្រមាណជា៩ខែមកហើយ ក្រោយមកក៏នាងសុំបែកតែខាងប្រុសមិនព្រម លុះមកដល់វេលាកើតហេតុម៉ោងប្រមាណជា២ ជាងរំលងអាធ្រាត ស្រាប់តែទាស់ពាក្យសម្ដីគ្នាខាងប្រុសបានទាញកាំបិតតាំងតោកាប់ប្រហារទៅលើនាង ជាច្រើនកាំបិតបណ្តាលឲ្យឈាមហូរកាត់បន្ទប់រងរបួសធ្ងន់ធ្ងររួចបុរសជាសង្សាដែលជាជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល បន្ទាប់មកនាងក៏បានស្រែកនិងធាក់ទ្វារស្រែកអោយនាក់ជិតខាងជួយ ហើយអ្នកក្បែខាងរត់មកមើលឃើញបែបនេះក៏នាំគ្នាទាក់ទងទៅសមត្ថកិច្ចឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ។

...

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏បានទាក់ទងទៅរថយន្តសាមុយឲ្យមកដឹកនារីរងគ្រោះយកទៅសង្គ្រោះភ្លាមៗ។ចំណែកឯជនដៃដល់សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់យកមកផ្ដន្ទាទោសនាពេលក្រោយ​ ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print