នគរបាលខណ្ឌទួលគោក​ បន្តចុះអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ចុះរដ្ឋបាលឃាត់ខ្លួន អ្នកប្រើប្រាស់គ្រឿងញៀន១០នាក់!

ចែករំលែក៖

ភ្នំពេញ​៖​ លោកវរសេនីយ៍ឯក​ ស៉ឹម​ ពិសិដ្ឋ​ អធិការនគរបាលខណ្ឌទួលគោក​ បានឱ្យដឹងនៅថ្ងៃទី២៨​ ខែឧសភា​ ឆ្នាំ​២០២៦នេះថា​ ដើម្បីអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព​ ក៏ដូចជាទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ ជាពិសេស​អំពើ​លួច​ ឆក់ដែលអាចកើតមានឡើងក្នុងមូលដ្ឋាន​ កម្លាំងសមត្ថកិច្ចជំនាញ​ខណ្ឌ​ទួលគោក​ បានបន្តចុះ​រដ្ឋបាល​នៅក្នុងតំបន់​ស្មុគស្មាញ​ ជាក់ស្ដែង​ឃាត់ខ្លួន អ្នកប្រើប្រាស់គ្រឿងញៀនចំនួន​ ១០នាក់។

លោកវរសេនីយ៍ឯក​ ស៉ឹម​ ពិសិដ្ឋ​ បានឱ្យដឹងទៀតថា​ កម្លាំងអធិការដ្នាននគរបាលខណ្ឌទួលគោក និងផ្នែកជំនាញបានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាងនៃអធិការនគរបាលខណ្ឌទួលគោក កាលពីថៃ្ងទី២៧ ខែឧសភាម្សិលមិញនេះ​ បានចុះធ្វើរដ្ឋបាលហើយបានឃាត់ខ្លួនជនសង្ស័យឲចំនួន១០នាក់ស្រី១នាក់ប្រុស៩នាក់ជាក់ស្តែង ពីបទ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវលេខ៣៣៦ ក្រុមទី២៨ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ 

...

បច្ចុប្បន្ន ជនសង្ស័យ១០នាក់ ខាងលើកំពុងធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print